ឆ្មក់​ចូល​ទីតាំង​២​កន្លែង​នៅ​ក្រុង​ប៉ោយ​ប៉ែត​ រក​ឃើញ​ជន​បរទេស​ចំនួន​២៣០​ នាក់ កំពុង​សំងំ​លួច​លាក់​ប្រតិ​បត្តិ​ការ​អនឡាញ​ខុស​ច្បាប់

  • គណៈបញ្ជាការដឹកនាំស្រាវជ្រាវ ស៊ើបអង្កេត និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ នៃក្រសួងមហាផ្ទៃ នៅថ្ងៃទី២២ និង ២៣ ខែកុម្ភៈ ឆ្នាំ២០២៥ បានបើកប្រតិបត្តិការចុះត្រួតពិនិត្យជាក់ស្តែងលើទីតាំងចំនួន២កន្លែង ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បន្ទាប់ពីបានធ្វើការស្រាវជ្រាវស៊ើបអង្កេតលើទីតាំងទាំងនេះរយៈពេលជាងបីខែកន្លងមក។

    បើតាមអ្នកនាំពាក្យរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ បានឲ្យដឹងថា ក្នុងការឆ្មក់ចូលក្នុងទីតាំងទាំងពីរនេះ សមត្ថកិច្ចបានរកឃើញជនបរទេសសរុបចំនួន ២៣០នាក់ ក្នុងនោះស្រី ៦៨នាក់ មានជនជាតិថៃចំនួន ១២៣នាក់ ។ ជនបរទេសទាំងនោះកំពុងសំងំលាក់ខ្លួនលួចលាក់ធ្វើប្រតិបត្តិការអនឡាញខុសច្បាប់ ដោយមានមេក្លោងជាជនជាតិចិន និងស្ថិតក្នុងស្ថានភាពរស់នៅធម្មតា ព្រមទាំងទទួល
    យកការងារខុសច្បាប់ទាំងនោះដោយស្ម័គ្រចិត្ត។

    អ្នកនាំពាក្យរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានបន្តថា ពលរដ្ឋថៃទាំង១២៣នាក់ នគរបាលជាតិកម្ពុជា នឹងស្នើសុំកិច្ចសហការជាមួយនគរបាលភូមិន្ទថៃ ដើម្បីមានវិធានការបន្ត ក៏ដូចជាសហការដើម្បីកំណត់មុខសញ្ញាមេក្លោងសំខាន់ដទៃទៀត នឹងឈានទៅស្វែងរកចាប់ខ្លួនជនល្មើសជាមេក្លោងយកមកអនុវត្តច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។

    ចំពោះជនបរទេស ផ្សេងទៀត សមត្ថកិច្ចកំពុងធ្វើការសាកសួរ និងចាត់វិធានតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង