កំពង់ឆ្នាំង ៖ ក្មេងស្ទាវចំនួន៦នាក់ ដែលបានបង្ករហឹង្សាដាក់គ្នា នៅកន្លងលេងទឹកទំនប់គង្គា ក្នុងឃុំតាំងក្រសាំង ស្រុកទឹកផុសត្រូវសមត្ថកិច្ចចាប់ខ្លួនជាបន្តបន្ទាប់យកមកអនុវត្តតាមនិតិវិធីច្បាប់ ។
ក្រុមក្មេងស្ទាវដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនទាំងនោះ ១,ឈ្មោះហួន សុថេប ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅភូមិទឹកជុំ ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ។ ២,ឈួត សាហាង ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅភូមិរមាស ឃុំតាំងក្រសាំង ស្រុកទឹកផុស ។ ៣,ឈ្មោះអ៊ុយ រក្សា ភេទប្រុស
អាយុ២១ឆ្នាំ មានទីលំនៅភូមិទឹកជុំ ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ។ ៤,ឈ្មោះសៀម ភីន ភេទប្រុស អាយុ២១ មានទីលំនៅភូមិទឹកជុំ ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ។ ៥,ឈ្មោះយិន ភក្តី ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិត្រពាំងជ្រៃ ឃុំខ្លុងពពក ស្រុកទឹកផុស ។ និង ៦/ឈ្មោះលឹម សារ៉ាក់ ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅភូមិទំនប់ថ្មី ឃុំជៀបស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។
សូមបញ្ជាក់ថា កាលពីវេលាម៉ោង១៥និង៣០នាទីរសៀលថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២០ នៅកន្លែងលេងទឹកទំនប់គង្គា ស្ថិតក្នុងឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង បានកើតមានករណីហឹង្សាដោយចេតនា បង្ករឡើងដោយក្រុមក្មេងស្ទាវ២ក្រុម ធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាង
ខ្លាំងដល់ប្រជាពលនិងភ្ញៀវទេសចរណ៍ដែលទៅលេងនៅទីនោះ ។
ក្រោយពីមានហេតុការណ៍ក្មេងស្ទាវបង្ករហឹង្សាដាក់រួចមក លោកឧត្តមសេនីយ៍ទោខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង បានបញ្ជាឲ្យកម្លាំងជំនាញ នគរបាលព្រហ្មទណ្ឌសហការជាមួយកម្លាំងអធិការដ្ឋានស្រុកទឹកផុស និង ប៉ុស្តិនគរបាលរដ្ឋបាលតាំងក្រសាំង ធ្វើការស្រាវជ្រាវ ស៊ើបអង្កេតជុំវិញករណីរឿងហេតុនេះនិងឈានទៅឃាត់ខ្លួនក្រុមក្មេងស្ទាវដែលជាជនសង្ស័យបានជាបន្តបន្ទាប់ចំនួន៦នាក់ យកមកសាកសួរនិងកសាងសំណុំរឿងចាត់ការតាមនិតិវិធីច្បាប់ និង បន្តស្រាវជ្រាវស្វែងរកចាប់ខ្លួនមុខសញ្ញាជនសង្ស័យទាំង២ក្រុម ដែលកំពុងរត់គេចខ្លួនយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ៕