ឯកឧត្តម ស៊ីវ រុន ៖ បញ្ហាប្រឈម និងសំណូមពររបស់ប្រជាពលរដ្ឋត្រូវដោះស្រាយឱ្យចំទិសដៅ

  • កំពង់ឆ្នាំង ៖ឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង បានរំលឹកទៅមន្ត្រីអាជ្ញាធរ និងអ្នកពាក់ព័ន្ធឱ្យបង្កើនការយកចិត្តទុកដាក់ ចំពោះបញ្ហាប្រឈម និងសំណូមពររបស់ប្រជាពលរដ្ឋ ត្រូវតែដោះស្រាយឱ្យចំគោលដៅ ប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា ។

    photo_2026-11-11_18-01-27.jpg

    ឯកឧត្តម ស៊ីវ រុន បានថ្លែងរំលឹកដល់មន្ត្រីបែបនេះ នៅក្នុងវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង អាណត្តិទី៤ ដើម្បីដោះស្រាយកង្វល់របស់ប្រជាពលរដ្ឋ នៅក្នុងស្រុកកំពង់លែង កាលពីថ្ងៃទៅ១០ ខែវិច្ឆិកា ឆ្នាំ២០២៦ ។

    photo_2026-11-11_18-01-33.jpg

    ឯកឧត្តម ស៊ីវ រុន បញ្ជាក់ថា រាល់បញ្ហាប្រឈម និងសំណូមពររបស់ប្រជាពលរដ្ឋ ដែលបានលើកឡើងនៅក្នុងវេទិការនេះ ត្រូវធ្វើការដោះស្រាយភ្លាមៗ ។ករណីមិនអាចដោះស្រាយបាន ក្រុមប្រឹក្សាខេត្ត និងគណៈអភិបាល ត្រូវលើកយកទៅពិភាក្សារកដំណោះស្រាយ នៅពេលក្រោយបន្តទៀត ដោយមិនត្រូវទុកបញ្ហា និងសំណូមពររបស់ប្រជាពលរដ្ឋចោល ឬគេចវេស នោះឡើយ ។

    photo_2026-11-11_18-01-36.jpg

    លោក សាន់ យូ អភិបាលរង ខេត្តកំពង់ឆ្នាំង បានបញ្ជាក់ឱ្យដឹងថា កន្លងទៅមន្ត្រីជំនាញ និងមន្ត្រីអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បានខិតខំបំពេញភារកិច្ចរបស់ខ្លួន ដើម្បីប្រសិទ្ធភាពការងារ និងបំរើសេវាជូនដល់ប្រជាពលរដ្ឋឱ្យបានល្អ ។ប៉ុន្តែនៅមានចំណុចខ្វះខាតមួយចំនួនតូច ដែលត្រូវខិតខំ និងកែលម្អបន្ថែមទៀត ៕អត្ថបទ ហឹង ចូច, រូបថត សន គន្ធនិវឌ្ឍន៍

    photo_2026-11-11_18-01-39.jpg
    photo_2026-11-11_18-01-42.jpg
    photo_2026-11-11_18-01-46.jpg

     

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង