កំពង់ឆ្នាំង៖ កម្លាំងជំនាញការិយាលយ័ប្រឆាំងគ្រឿងញៀនបានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំងចុះបង្ក្រាបករណីជួញដូរនិងប្រើប្រាស់ខុសច្បាប់នូវសារធាតុញៀននៅចំណុចភូមិទី០៧សង្កាត់ខ្សាមក្រុងកំពង់ឆ្នាំងខេត្តកំពង់ឆ្នាំង កាល ពីវេលាម៉ោង២រសៀល ថ្ងៃទី២៣ ឧសភា២០២១។
លោកវរ:សេនីយ៍ឯក ហ៊ុល វាសនា ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំងទទួលផែនការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនបានអោយដឹង ថាប្រតិបត្តិការបង្រ្កាបគឺបានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់។ក្នុងនោះទី១,ឈ្មោះ សាប់ ស្រ៊ុន ភេទប្រុស អាយុ ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ រស់នៅភូមិទ្រាជើង ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ជាអ្នកជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។ និងទី២ ឈ្មោះ យ៉ាង ម៉ូសស្លីម ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរ កម្មករ រស់នៅភូមិទី០៤ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំងដែលផ្ដល់ទីតាំងនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។
លោកវរ:សេនីយ៍ឯក ហ៊ុល វាសនា បានអោយដឹងទៀតថា ប្រតិបត្តិការបង្រ្កាបនេះសមត្ថកិច្ចបានដកហូតវត្ថុតាងរួមមានថ្នាំញៀនចំនួន០២កញ្ចប់ ទូរស័ព្ទ០១គ្រឿង ម៉ូតូ០១គ្រឿង និងឧបករណ៍ប្រើប្រាស់ថ្នាំញៀនមួយចំនួន។