មាន​ករណី​ស្លាប់​ម្នាក់​ទៀត​ហើយ​ដោយ​សារ​កូវិដ​.១៩ ​នៅ​ខេត្ត​កំពង់​ឆ្នាំង​

  • កំពង់ឆ្នាំង ៖ ស្ត្រីអាយុ៥៨ឆ្នាំម្នាក់បានស្លាប់ នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ដោយសារជំងឹកូវិដ.១៩ និង កូនរបស់គាត់២នាក់ ទៀត ត្រូវបានពិនិត្យឃើញមានវិជ្ជមានកូវិដ.១៩ផងដែរ ។ នេះបើតាមការបញ្ជាក់ឲ្យដឹងពី លោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១ ។

    លោកប្រធានមន្ទីរបានបញ្ជាក់ថា នៅថ្ងៃទី២ ខែឧសភា ម្សិលមិញមានស្ត្រី៣នាក់ម្តាយនិងកូន បានជិះម៉ូតូកង់បីមកពីភ្នំពេញចូលសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ដោយសារតែគាត់ជាប្រជាពលរដ្ឋរស់នៅឃុំត្រងិល ស្រុកកំពង់លែង។ ហើយពួកគាត់ទាំង៣នាក់ត្រូវបានក្រុមគ្រូពេទ្យធ្វើតេស្តរកឃើញមានវិជ្ជមានកូវិដ.១៩ ។ ដោយសារស្ថានភាពធ្ងន់ធ្ងរ ស្រ្តីជាម្តាយបានស្លាប់នៅវេលាម៉ោងជាង២រំលងអាធ្រាតុឈានចូលថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១ ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង