ភ្នំពេញ ៖ អគ្គិភ័យដែលឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែង នៅចំណុចបុរីសម្បត្តិមាស ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នៅវេលាម៉ោង៣ជាងទៀបភ្លឺ ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២នេះ បានបណ្ដាលឲ្យមនុស្ស
ម្នាក់ និង ៣នាក់រងរបួស ។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និង សង្គ្រោះ បានបញ្ជាក់ថា ក្នុងរង្វង់នៃប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចបានប្រើប្រាស់រថយន្ដពន្លត់អគ្គិភ័យ ចំនួន៣១គ្រឿង ក្នុងនោះការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចំនួន២១គ្រឿង ប្រេីប្រាស់ទឹកអស់២១ឡាន, សាលាខណ្ឌឫស្សីកែវ ចំនួន១គ្រឿង ប្រេីប្រាស់ទឹកអស់១ឡាន, រថយន្តពន្លត់អគ្គិភ័យក្រុមហ៊ុន OCIC ទីក្រុងជ្រោយចង្វារ ចំនួន៩គ្រឿង ប្រេីប្រាស់ទឹកអស់១៨ឡាន ។

គ្រោះអគ្គិភ័យខាងលេីនេះ បណ្តាលឲ្យមនុស្សចំនួន៣នាក់ បានរងរបួសធ្ងន់ស្រាល និង ម្នាក់ទៀតបានស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ។ ចំពោះមូលហេតុដែលនាំឲ្យមានអគ្គិភ័យខាងលេីនេះ សមត្ថកិច្ចកំពុងធ្វេីការស្រាវជ្រាវ ៕




