មន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង ប្រជុំបូកសរុបលទ្ធផលការងារលើវិស័យព័ត៌មាននិងសោតទស្សន៍ឆ្នាំ២០២០ និង លើកទិសដៅសម្រាប់អនុវត្តបន្តឆ្នាំ២០២១

  • កំពង់ឆ្នាំង៖ មន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារលើវិស័យព័ត៌មាននិងសោតទស្សន៍ឆ្នាំ២០២០ និងលើកទិសដៅសម្រាប់អនុវត្តបន្តឆ្នាំ២០២១ នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ ក្រោមអធិបតីភាពឯកឧត្តមម៉ម ឈឿម ទីប្រឹក្សាក្រសួងព័ត៌មាន និង ជាប្រធានមន្ទីរព័ត៌មានខេត្តកំង់ឆ្នាំង

    លោកឈាង វណ្ណះ អនុប្រធានមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង បានអានរបាយការណ៍បូកសរុបលទ្ធផលការងារលើវិស័យព័ត៌មាននិងសោតទស្សន៍ឆ្នាំ២០២០ និង ទិសដៅសម្រាប់អនុវត្តបន្តឆ្នាំ២០២១ អានប្រកាសលេខ ២៤១ ពម.ប្រក ស្តីពីការរៀបចំនិងប្រព្រឹត្តទៅរបស់មន្ទីរព័ត៌មាន រាជធានី ខេត្ត រួចមក លោកប្រធានការិយាល័យទាំង៥ចំណុះមន្ទីរ បានលើកទ្បើងពីសកម្មភាពការងារនិងលទ្ធផលដែលសម្រេចបានក្នុងឆ្នាំចាស់ ព្រមទាំងបញ្ហាប្រឈមនានាក្នុងពេលអនុវត្តសកម្មភាពការងារ ដើម្បីដោះស្រាយ និង លើកទិសដៅអនុវត្តបន្ត។

    លោកឈាង វណ្ណះ លោក ម៉ៅ សុខា និង លោកហ៊ឹង ចូច អនុប្រធានមន្ទីរព័ត៌មានខេត្តទាំងបីរូប បានមានប្រសាសន៍ចូលរួមដោយលើកទ្បើងថា នៅឆ្នាំ២០២០កន្លង មកនេះ មន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំងបានយកចិត្តទុកដាក់កែ ទម្រង់ និង ពង្រីកប្រព័ន្ធផ្សព្វផ្សាយទាំងខ្លឹមសារនិង បច្ចេកទេស កំណែទម្រង់ការគ្រប់គ្រងរដ្ឋបាល  ពង្រឹងប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋនិង ឯកជនប្រកបដោយគុណភាពនិងតម្លាភាព។ នៅក្នុងបេសកកម្មនៃយុគ

    សម័យថ្មីឌីជីថលនេះមន្ទីរព័ត៌មាន រឹតតែបាន បំពេញភារកិច្ចកាន់តែ មមាញឹកក្នុងការផ្តល់ព័ត៌មាន ចែករំលែកចំណេះដឹងបទពិសោធន៍ របកគំហើញថ្មីៗ នវានុវត្តន៍   បច្ចេកវិទ្យាបង្កើននូវសក្តានុពលនិងធានាបាននូវការអនុវត្ត តាមតួនាទី។ ជាមួយនេះមន្ត្រីជំនាញបាន បំពេញនូវការងារស្នូលរបស់ខ្លួន គឺចុះយកព័ត៌មាន ផ្តល់ ព័ត៌មាន ផ្សព្វផ្សាយព័ត៌មាន បន្សាបនូវរាល់ព័ត៌មានក្លែងក្លាយដោយប្រកាន់ភ្ជាប់ក្រមសីលធម៌វិជ្ជាជីវៈនិងច្បាប់ស្តី ពីរបបសារព័តមាន

    មានប្រសាសន៍នៅក្នុងឱកាសនោះ ឯកឧត្តម ម៉ម ឈឿម ទី ប្រឹក្សាក្រសួងព័ត៌មាននិងជាប្រធានមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង បានសំដែងនូវការកោតសរសើរចំពោះមន្ត្រីរាជការនៃមន្ទីរព័ត៌មាននៅគ្រប់លំដាប់ថ្នាក់ ដែលបានយកចិត្តទុកដាក់បំពេញ បាននូវតួនាទីភារកិច្ចរបស់ខ្លួនប្រកប ដោយការទទួលខុសត្រូវខ្ពស់ ធ្វើអោយវិស័យព័ត៌មាននៅខេត្តកំពង់ឆ្នាំង មានភាពរីកចម្រើន បានវិឌ្ឍន៍ខ្លួនតាមជំនាញ នីមួយៗ ថែមមួយ  កម្រឹតទៀត ទាំងគុណភាព និងបច្ចេកទេស ដោយពង្រឹង និងពង្រីក បាននូវវិសាលភាព នៃការផ្សព្វផ្សាយជាក់ស្តែង តាម ការិយាល័យនីមួយៗ បានផ្តល់នូវចំណេះដឹងប្លែក និងបានផ្តល់នូវព័ត៌មានពិតជូនពលរដ្ឋស្របតាមទិសស្លោករបស់ក្រសួងព័ត៌មាន «ប្លែក លឿន ទុកចិត្តបាន ទីណា ពេលណាក៏បាន »

    ឯកឧត្តមប្រធានមន្ទីរបានជម្រុញអោយមន្ត្រីជំនាញទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់បន្តទៀត លើវិស័យព័តមាននៅ ក្នុងខេត្តកំពង់ឆ្នាំងទាំងបច្ចេកទេស ខ្លឹមសារ ធ្វើយ៉ាងណាអោយ វិស័យព័ត៌ខេត្តកំពង់ឆ្នាំង កាន់តែមានភាពប្រសើរឡើងជាបន្តបន្ទាប់ គោរពបាននូវវិជ្ជាជីវៈសារព័ត៌មាន និង ចូលរួមលុប បំបាត់រាល់ព័ត៌មានក្លែងក្លាយ

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង