មន្ត្រីកាកបាទក្រហមខេត្តកំពង់ឆ្នាំងចុះផ្សព្វផ្សាយពីវិធានការបង្ការ ទប់ស្កាត់ ជំងឺកូវិដ.19 ដលលោកគ្រូ អ្នកគ្រូនិងសិ ស្សានុសិស្សនៅវិទ្យាល័យហ៊ុនសែនកំពង់លែង

  • កំពង់ឆ្នាំង ៖ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ លោកអម សុភា អភិបាលរងខេត្តនិង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង លោកស្រីប៊ន សុភី អភិបាលរងខេត្ត និង ជាអនុប្រធានគណៈកម្មាធិការសាខា និងឯកឧត្តម កែវ ពៅ ទីប្រឹក្សាក្រសួងសាធារណការនិងដឹកជញ្ជូន និង ជាសមាជិកកម្មាធិការសាខា បានអញ្ជើញចុះជួបសំណេះសំណាលនិងផ្សព្វផ្សាយពីវិធានការបង្ការ ទប់ស្កាត់ជំងឺកូវិដ.19 ដល់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស នៅវិទ្យាល័យហ៊ុន សែន កំពង់លែង ។

    ក្នុងឱកាសនោះលោកអម សុភា បានផ្តាំផ្ញើដល់ក្មួយៗសិស្សានុសិស្សឲ្យ ធ្វើអនាម័យជាប់ជាប្រចាំ ព្រោះការធ្វើអនាម័យនាំមកនូវសុខភាពល្អ ត្រូវយកចិត្តទុកដាក់អនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលទប់ស្កាត់ជំងឺកូវីដ19 ចេះស្រលាញ់គ្នា ឧស្សហ៍ព្យាយាម ចេះជួយគ្នាទៅ វិញទៅមក តស៊ូប្រឹងប្រែង ខិតខំរៀនសូត្រឲ្យក្លាយជាកូនល្អ សិស្សល្អ និងមិត្តល្អ ។

    បន្តមកថ្នាក់ដឹកនាំគណកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង និងក្រុមការងារ បានចុះសួរសុខទុក្ខ និង ចែកអំណោយជូនដល់ប្រជាពលរដ្ឋជួបការលំបាកចំនួន៥គ្រួសារផងដែរ ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង