មន្ទីរពេទ្យខេត្តកំពង់ឆ្នាំងទទួលបានអាវពេទ្យ ចំនួនជាង៥០០អាវ​ ពីសប្បុរសជន

  • កំពង់ឆ្នាំង ៖ មន្ទីរពេទ្យ​ខេត្តកំពង់​ឆ្នាំង ទទួល​បាន​អាវ​ពេទ្យ​ចំនួន​៥៤០អាវ​ ពីសប្បុ​រសជន​សម្រាប់ចែក​ជូនដល់​គ្រូពេទ្យ​និង​បុគ្គលិក ដែល​កំពុង​បម្រើ​ការងារ​នៅ​ក្នុង​​មន្ទីរពេទ្យខេត្ត ​។​

    លោក ​NAGAYA HiDEKi ​នាយក​ក្រុមហ៊ុន​ HAMON GRAND INTERNAT​IONAL .CO.LTD ​និង លោក រឿន បូរ៉ា​ អគ្គនា​យក​ក្រុមហ៊ុន ​G P G C INTERNATIONAL PTF.LTD បាននាំ​យកអាវ​ទាំង៥៤០អា​វ​នេះ មក​ប្រគល់​ជូន​លោកវេជ្ជបណ្ឌិត សូរិន្ទី រ៉ាវុឌ្ឍី អនុប្រធាន មន្ទីរ​សុខា​ភិបាល​ខេត្ត និង ​លោកវេជ្ជបណ្ឌិត ទុំ​ សម្បត្តិ ដែល​ជា​ប្រធាន​មន្ទីរពេទ្យ​​ខេត្តកំពង់​ឆ្នាំង កាលពី​ថ្ងៃទី​២៦ ​ខែមករា​ ឆ្នាំ២០​២០។

    អញ្ជើញ​ចូលរួម​ក្នុងពិធី​ប្រគល់​និងទទួល​អាវនេះ​ផងដែរ មាន​លោកស្រី ​ឡុញ ពិសា អនុប្រធាន​មន្ទីរ​ប្រៃសណី​យ៍និង​ទូរគមនា​​គមន៍​ខេត្ត និង​លោក​ ​ជិន រិទ្ធី ប្រធានក្រុម​ការងារ​យុវជនស្មគ្រចិត្ត​។

    លោ​កវេជ្ជបណ្ឌិត ទុំ សម្បត្តិ ប្រធានមន្ទីរពេទ្យ​ខេត្តកំពង់ឆ្នាំង បានឲ្យ​ដឹងថា បច្ចប្បន្ននេះដោយសារ​កំណើន​ប្រជាពលរដ្ឋមកទទួល​សេវា​ពិនិត្យ​និង​ព្យា​បាល​នៅមន្ទីរខេត្ត មាន​ការកើន​ឡើង​ជា​បន្ត​​បន្ទាប់​​នោះ តម្រូវ​ឲ្យ​មាន​ការ​សាងសង់​អគារ​និ​ងបន្ថែម​សម្ភារះ​បរិក្ខា​ជា​ច្រើន​ទៀត​ ដើម្បី​​​បម្រើ សេវា​ជូន​ប្រជាពលរដ្ឋ​មាន​ប្រសិទ្ធិ​ភាព ​។​ លោកវេជ្ជបណ្ឌិត ក៏បានស្នើសុំទៅតំណាងក្រុមហ៊ុន​ទាំង​ឲ្យ​ពិនិត្យ​និងជួយ​​ដល់​មន្ទីរពេទ្យ​តាម​​លទ្ធ​ភាព​ផងដែរ។

    លោក​វេជ្ជ​បណ្ឌិត​ សូរិន្ទី ​រ៉ាវុឌ្ឍី ​អនុប្រធាន​មន្ទីរ​សុខា​ភិបាល​ខេត្តកំ​ពង់ឆ្នាំង បាន​ថ្លែង​អំណរ​គុណ​ចំពោះ​លោក​ NAGAYA HiDEKi នាយក​ក្រុម​ហ៊ុន​​ HAMON GRAND I​NTERNATIONAL .CO.LTD នៃ​ប្រទេស​ជប៉ុន និង លោក ​រឿន ​បូរ៉ា​ អគ្គនាយក​​ក្រុមហ៊ុន​ G P G C INTERNATIONAL PTF.LTD ដែលបាន​ឧបត្ថម្ភអាវ​ចំនួន​៥៤០​អាវ សម្រាប់​ចែកជូន​ដល់គ្រូពេទ្យនិង​បុគ្គលិក​ទាំងអស់ នៅ​ក្នុងមន្ទីរ​ពេទ្យ​ខេត្តកំពង់​ឆ្នាំង ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង