ប៉ូលីសបុស្តិ៍ក្តុលសែនជ័យ ក្នុងស្រុក​ទឹក​ផុស ត្រូវ​បុរស​ម្នាក់​ស្ទាក់វ៉ៃ​បណ្តាល​អោយ​រង​របួស​

  • កំពង់​ឆ្នាំង ៖ យុវជន​ម្នាក់​ផ្ទុះ​កំហឹង​រហូត​ស្ទាក់​វាយ​ប៉ូលីស​យ៉ាងចាស់​ដៃ បណ្តាល​អោយរង​របួស​យ៉ាងដំណំ ក្រោយ​ពី​មន្រ្តី​នគរ​បាល​ប៉ុស្តិ៍​រូប​នោះ​ត្រឡប់​ពី​យក​ដីកា​របស់​តុលា​ការ​ទៅ​អោយ​ម្តាយ​របស់​ជន​សង្ស័យ​​នោះ។

    ហេតុ​ការ​ណ៍​នេះ​បានកើត​ឡើង​ ​កាលពីម៉ោង៥​និង៣០​នាទី​ល្ងាច ថ្ងៃ​ទី​២៧ ខែ​ឧសភា​ ឆ្នាំ២០២០​ នៅ​ចំណុច​១០៤ ស្ថិត​ក្នុង​ភូមិ​ដំណាក់​អំពិល ឃុំ​ក្តុល​សែន​ជ័យ ស្រុក​ទឹក​ផុស ខេត្ត​កំពង់​ឆ្នាំង ។

    អធិការ​នគរបាល​ស្រុក​ទឹក​ផុស លោក ​​ខែម វិបុល បាន​ប្រាប់​ឱ្យ​ដឹង​ថា ជនរ​ងគ្រោះ​ខាងលើ​ឈ្មោះ ឃួន ខន មាន​តួនាទី​ជា​នាយ​នគរបាលប៉ុស្តិ៍រដ្ឋបាលក្តុលសែនជ័យ ចំណែកជនសង្ស័យឈ្មោះដួង វង អាយុ២៦ឆ្នាំ​មានទីលំ​នៅ​ភូមិ​-ឃុំ​កើត​ហេតុ​ខាង​លើ​ ៕

    ​​                                        ជនរងគ្រោះជាមន្ត្រីនគរបាល

     

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង