បង្រ្កាបគ្រឿងញៀននៅឆ្នុកទ្រូឃាត់ខ្លួនជនជាតិវៀតណាម២នាក់ជាមួយថ្នាំញៀន៩កញ្ចប់និងលុយជាង២០លានរៀល

  • កំពង់ឆ្នាំង ៖ ជនជាតិវៀតណាម២នាក់ប្តីប្រពន្ធ ត្រូវបានកសមត្ថកិច្ចប្រឆាំងបទល្មើសគ្រឿងញៀន ធ្វើការឃាត់ខ្លួនបាន ក្រោយពីធ្វើសកម្មភាពជួញដូរ និង រក្សាទុកគ្រឿងញៀនខុសច្បាប់។

    ប្រតិបត្តិការនេះធ្វើឡើង កាលពីវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ នៅចំណុចក្បាលកោះ ក្នុងភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ។

    លោកហ៊ុល វាសនា ស្នងកររងនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ក្នុងប្រតិបត្តិការនេះ ប៉ូលីសបានឃាត់ខ្លួនជនជាតិវៀតណាមពីរនាក់ ម្នាក់ឈ្មោះ ឡេ យ៉ាំងលើយអាយុ២៧ឆ្នាំ ជាប្តី និង ម្នាក់ទៀតឈ្មោះយ៉ ធីយាប អាយុ២៦ឆ្នាំជាប្រពន្ធ។

    ក្នុងពេលឃាត់ខ្លួនសមត្ថកិច្ចធ្វើការឆែកឆេរក្នុងផ្ទះ រកឃើញថ្នាំញៀនចំនួន៩កញ្ចប់ ដាវ៣ ឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន និង លុយចំនួន២០លាន៣៤ម៉ឺនរៀល ព្រមទាំងគ្រឿងអល័ង្គការ កាឡៃមួយចំនួនផងដែរ ។

    ជនសង្ស័យនិងវត្ថុតាងត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការដើម្បីចាត់ការបន្តតាមនីតិវិធី ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង