កំពង់ឆ្នាំង ៖ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្កំពង់ឆ្នាំង នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២១នេះ បាននាំយកថវិកា និងគ្រឿងឧបភោកបរិភោកជាអំណោយរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និង ជាប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង ជូនដល់លោកយាយសុខ គិន ស្ថិតក្នុងវ័យចាស់ជរានិងពិការ ភ្នែក រស់នៅក្នុងភូមិស្រែឬស្សី ឃុំឈានឡើង ស្រុកសាមគ្គីមានជ័យ ។

អំណោយដែលបាននាំយកទៅប្រគល់ជូន ដល់លោកយាយ សុខ គិន នាពេលនោះរួមមាន ៖ អង្ករចំនួន១០០គីឡូក្រាម,មីចំនួន ២កេស,ទឹកក្រូចចំនួន១កេស,ទឹកត្រីចំនួន១យួរ,ទឹកសុីអុីវចំនួន១យួរ, ប៊ីចេងចំនួន១កញ្ចប់, ត្រីខចំនួន២យួរ, ឃីតចំនួន១ និង ថវិកាចំនួន៤០០,០០០រៀល ។

នៅក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្តបានជូនដល់លោកតា លោកយាយ ដែលបានចូលរួមសរុបថវិកាចំនួន ៤០០,០
០០ រៀលផងដែរ ៕










