គណ​បក្ស​ប្រជា​ជន​កម្ពុជា​ ប្រកាស​ផ្អាក​ការ​រៀប​ចំ​មីទ្ទិញ​ ដើម្បី​អបអរ​សាទរ​ខួប​លើក​ទី៦​៩​ នៃ​ថ្ងៃ​បង្កើត​គណបក្ស​ ដោយ​សារបញ្ហាវីរុស​កូវីដ​១៩

  • គណបក្សប្រជាជនកម្ពុជា ប្រកាសផ្អាករៀបចំពិធីជួបជុំ ឬមិទ្ទីញ ដើម្បីអបអរសាទរខួបលើកទី៦៩ ថ្ងៃបង្កើតគណបក្ស ដែល​នឹង​ត្រៀម​រៀបចំនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០ ខាងមុខនេះ ដោយសារជំងឺ COVID-19។ នេះបើយោងតាម​សេចក្តី​ជម្រាប​ជូន​​ប្រធានគណៈមកម្មាធិការគណបក្សរាជធានី-ខេត្ត ។

    ទោះបីជាផ្អាកការជួបជុំគ្នា និងប្រារព្ធមិទ្ទីញ ប៉ុន្តែគណបក្សប្រជាជនកម្ពុជា បានប្រាប់ឱ្យគណៈកម្មាធិការគណបក្ស​គ្រប់ជាន់​ថ្នាក់ ត្រូវបន្តរៀបចំផ្សព្វផ្សាយ Logo គណបក្សខួបលើកទី៦៩ ដែលមានភ្ជាប់ជាមួយនេះនៅតាមទីកន្លែងជាក់ស្តែង និងតាម​ការ​អនុញ្ញាតនៃច្បាប់ ដូចដែលធ្លាប់បានធ្វើជារៀងរាល់ឆ្នាំកន្លងមក៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង