ឯក​ឧត្ត​ម​ ម៉ម​​​ ​ឈឿម​ រួម​នឹង​ថ្នាក់​ដឹក​នាំ​ មន្រ្តី​រាជ​ការ​ក្រោម​ឱ​វាទ​​ចូល​​រួម​រំ​លែក​ទុក្ខ​ជា​​មួយ​​លោក​​ស្រី ​កែវ​ សេង​សុ​ចិន្តា​ ភរិយា​នៃ​សព​លោក ​លឹម​ បូ​ផា​

  • កំពង់ឆ្នាំង ៖ ឯកឧត្តមម៉ម ឈឿម ទីប្រឹក្សាក្រសួងព័ត៌មាននិងជាប្រធានមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង លោកហឹង ចូច អនុប្រធានមន្ទីរ រួមនឹងថ្នាក់ដឹកនាំការិយាល័យ មន្រ្តីរាជការ ក្រោមឱវាទ នារសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១នេះ បានអញ្ជើញចលរួមបុណ្យ សពលោកលឹម បូផា ដែលត្រូវជាស្វាមីលោកស្រីកែវ សេងសុចិន្តា អនុប្រធានការិយាល័យវិទ្យុ ស្ថិតនៅភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ។

    ឯកឧត្តមម៉ម ឈឿម ទីប្រឹក្សាក្រសួងព័ត៌មាន និង ជាប្រធានមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍ដោយគូសបញ្ជាក់ថា ក្នុងនាមថ្នាក់ដឹកនាំ មន្រ្តីរាជការទាំងអស់ មានក្តីរន្ធត់ចិត្តឥតឧបមា និង សោកស្តាយជាទីបំផុត។ ការបាត់បង់លោក លឹម បូផា គឺជាបការបាត់បង់ស្វាមី ឪពុកនិងមេគ្រួសារដ៏ល្អ ដែលតែងតែមានព្រហ្មវិធម៌ដ៏ល្អចំពោះគ្រួសារ។ជាមួយនេះក៏សូមឧទ្ទិសបួងសួងដល់វិញ្ញាក្ខន្ធ លោកលឹម បូផា ស្ថិតក្នុងសុគតិភពជានិរន្តតទៅ ។

    នៅក្នុងឱកាសនោះ ថ្នាក់ដឹកនាំមន្រ្តីរាជការក្រោមឱវាទបាននាំយកថវិកាចំនួន៩៥ម៉ឺនរៀល ចូលរួមពិធីបុណសពផងដែរ ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង