រដ្ឋបាល​ស្រុក​ទឹក​ផុស សម្រេច​ផ្អាក​ជា​បណ្តោះ​អាសន្ន​តំបន់​រមណីយដ្ឋាន​​ចំនួន​​៤ទីតាំង​ ដើម្បី​ចូលរួម​ទប់ស្កាត់​ការ​រីករាល​ដាល​ជំងឺ​កូវីដ១៩​

  • រដ្ឋបាលស្រុកទឹកផុស បានសម្រេចផ្អាកដំណើរការ​វជាបណ្តោះអាសន្ន​តំបន់​រមណីយ​ដ្ឋានទេស​ចរណ៍​ចំនួន​​៤ទីតាំងក្នុងស្រុក ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩។ នេះបើតាមយោងតាម​ការជូន​ដំណឹងនៅលើទំព័រ​គណនី​ហ្វេកបុក​របស់​រដ្ឋបាល​ស្រុក​ទឹកផុស នៅរសៀលថ្ងៃទី១៩ ខែ​មេសានេះ។

    រដ្ឋបាលស្រុកទឹកផុស បានបញ្ជាក់ថា ដើម្បីអនុវត្តបទ​បញ្ជា​របស់រាជរដ្ឋា​ភិបាល​ កម្ពុជា​ស្តីពីការ​ត្រៀមបង្ការ​និងទប់ស្កាត់​ការរីក​រាលដាល​នៃជំងឺកូវីដ១៩(Covid-19) ក្នុងសហគមន៍មូលដ្ឋាន​ និង​យោងស្មារតីប្រជុំ​ឯកភាព​របស់គណៈ​បញ្ជា​ការ​ឯកភាព​រដ្ឋ​បា​ល​ស្រុក ​គឺសម្រេចផ្អាកដំណើ​រកា​រ​ជាបណ្តោះអាសន្នតំបន់កម្សាន្តនានាក្នុងស្រុកទឹកផុសចំនួន៤ទីតាំងរួមមាន ទី១ រមណីយ​ដ្ឋាន​ទឹកធ្លាក់ស្រែអំពិល ទី២ រមណីយដ្ឋានទឹកធ្លាក់ថ្មក្រាល ទី៣ រមណីយដ្ឋាន​ទឹកធ្លាក់អន្លង់ស្វាយ​ និងទី៤ សួនផ្កាដី​ថ្មី​ក្រាំង​ស្គារ​ត្បូង។

    ជាមួយគ្នានោះ រដ្ឋបាលស្រុកទឹកផុស ក៏ផ្អាកកន្លែងដទៃទៀត​ដែលអាចប្រមូលផ្តុំ​មនុស្សច្រើន​ជាកត្តានាំឲ្យមាន​ការឆ្លង​និង​ចម្លង​ជំងឺកូវីដ១៩ (Covid-19) ក្នុងសហគមន៍ផងដែរ។ ដោយឡែកការបើក​ដំណើរការឡើងវិញរដ្ឋបាលស្រុកទឹកផុសនឹងជូន ដំណឹងពេលក្រោយ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង