អនុ​សា​ខា​កាក​បាទ​ក្រហម​កម្ពុជា ស្រុក​កំពង់​លែង ចុះ​ផ្សព្វ​ផ្សាយ​​ពីវិធី​​ការពារ​ជម្ងឺ​កូវីដ ១៩​ ជូន​ដល់​ប្រជា​ពល​រដ្ឋ

  • ​គណៈ​កម្មាធិការ​អនុសាខាកាក​បាទក្រហម​ ​ស្រុកកំពង់លែង នៅ​ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០​ បាន​បន្តចុះផ្សព្វផ្សាយ​ពី​វិធាន​​ការពារ​ជំងឺកូវីដ១៩​ជូន​ដល់​ប្រជាពលរដ្ឋ​ នៅក្នុង​ឃុំដារ ​​​ឃុំ​ច្រណូក និងឃុំស្វាយ​រំពារ ស្រុក​កំពង់លែង ខេត្តកំពង់​ឆ្នាំង។​
    ក្នុងសកម្មភាពចុះផ្សព្វផ្សាយ​ពី​វិធាន​​ការពារ​ជំងឺកូវីដ១៩​ជូន​ដល់​ប្រជាពល​រដ្ឋនោះ ក្រុមការងារ​អនុសាខាកាក​បាទក្រហម​ ​ស្រុកកំពង់លែង បាន​ណែ​នាំ​​ដល់​ប្រជាពលរដ្ឋ ត្រូវ​យក​ចិត្តទុកដាក់​អនុវត្តឱ្យ​បានជា​ប្រចាំក្នុង​ការធ្វើអនាម័យ ដើម្បី​ការពារ​ខ្លួន​ពីជំងឺ​កូវីដ-១៩ និង​កុំ​មាន​ការ​ធ្វេស​ប្រហែស​​ឱ្យសោះ ប្រសិនបើមានបងប្អូនប្រជាពលរដ្ឋដែលចំណាកស្រុក ទើបបានវិលត្រឡប់មក​ពី​ក្រៅ​ប្រទេស​វិញ សូម​ឱ្យ​ពួក​គាត់​នៅ​តាម​ដាន​​សុខភាពជាប្រចាំ និង​ទាក់ទងជាមួយអាជ្ញាធរមូលដ្ឋាន ជាពិ​សេស ក្រុមការងារ​ប្រយុទ្ធប្រ​ឆាំង​​ការ​រីករាល​​ដាល​នៃជំងឺកូវីដ-១៩​។
    ជាមួយគ្នានោះ ក្រុមការងារ​អនុសាខាកាក​បាទក្រហម​ ​ស្រុកកំពង់លែង ក៏បាន​​ពន្យល់​បន្ថែម​រួមជាមួយ​វិធាន​ការ​ណែ​នាំ​របស់​ក្រសួង​សុខា​ភិ​បា​ល​ រួម​មាន​ ត្រូវលាង​ដៃ​ឱ្យ​បាន​ញឹក​ញាប់​ជាមួយ​សាប៊ូ ឬទឹកអាល់​​កុល​លាង​​ដៃ ខ្ទប់​មាត់ និងច្រមុះ នៅ​ពេល​ក្អក ឬ​កណ្ដាស់ ដោយ​កន្សែង ក្រម៉ា ក្រដាស ឬ​​ដោយ​កែងដៃ​ ចៀសវាង​ប៉ះពាល់​ជិតស្និទ្ធ​ជាមួយ​អ្នក​ដែលមាន​គ្រុនក្ដៅ និងក្អក ឬផ្ដាសាយ​ ចៀសវាង​ប៉ះពាល់​ភ្នែក ច្រមុះ​ ឬមាត់ ត្រូវ​ចម្អិន​​សាច់​ ឬ​ស៊ុ​ត​ឲ្យ​បាន​ឆ្អិនល្អ និងចៀស​វាងប៉ះពាល់​ជាមួយ​សត្វព្រៃ​រស់ ឬកន្លែង​ចិញ្ចឹមសត្វ​​ដោយ​​គ្មានពាក់​សម្ភារការពារ​ខ្លួន​ជាដើម​។
    ក្នុងនោះក្រុមការងារ​ក៏បានមានចែក​ខិតប័ណ្ណ បិទផ្សាយ​សារ​អប់រំ និងណែ​នាំ អំពីវិធាន​ការការចម្លង​ពីជំងឺ​កូវីដ​១៩ នៅ​ទីតាំង​លក់​ដូរ អាជីវ​កម្ម ផ្សេង​ៗ និង​នៅ​តាម​ទីសា​ធារណៈ ស្រប​តាមការ​ណែ​នាំ របស់ក្រសួ​ងសុខាភិបាល បន្ថែម​ទៀត​ផង​ដែរ ៕​

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង