កំពង់ឆ្នាំង ៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង នៅរសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១នេះ បានរៀបចំបើកកិច្ចប្រជុំបន្ទាន់មួយដើម្បីដាក់វិធានការរឹតបន្តឹង របន្ថែមទៀតក្នុងការទប់ស្កាត់ជំងឺកូវីដ១៩ នៅខេត្តកំពង់ឆ្នាំង ។

កិច្ចប្រជុំនេះ ធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ព្រមទាំងមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ជាអភិបាលរងខេត្ត និង លោក លោកស្រីជាប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ តាមប្រព័ន្ធវីដេអូហ្ស៊ូម ។ ដោយ៖ សន គន្ធនិវឌ្ឍន៍











