លោក ស៉ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល បានឱ្យដឹងថា ករណីឧបទ្ទវហេតុយន្តហោះខ្នាតធំ Airbus330-200 បានសំកាំងខ្លួនប្រមាណ ៣ម៉ោងលេីអាកាស ដែលបង្កឱ្យមានការភ្ញាក់ផ្អេីលនារសៀលថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤នេះ ដោយសារមានបញ្ហាបច្ចេកទេសពាក់ព័ន្ធនឹងស្លាប ។ លោកបានបញ្ជាក់ថា ជាទូទៅនៅពេលយន្តហោះមានបញ្ហាបច្ចេកទេសបែបនេះ គឺយន្តហោះត្រូវហោះលើអាកាសឱ្យអស់សាំង ដើម្បីកាត់បន្ថយហានិភ័យនៅពេលចុះចត។ ទោះបីជាយ៉ាងណាបន្ទាប់ពីហោះសំកាំងលើអាកាសជាច្រើនជុំ ប្រើពេលប្រមាណ ៣ម៉ោងនោះ យន្តហោះខាងលើបានចុះចតនៅព្រលានយន្តហោះលើកោះភូគុក បានដោយជោគជ័យហើយដែរ។ យ៉ាងណាហេតុការណ៍កម្រនេះ បានធ្វើឱ្យប្រជាពលរដ្ឋនៅក្រុងកែប មានការភ្ញាក់ផ្អើល ដោយបារម្ភចំពោះហានិភ័យណាមួយបានកើតឡើងជាយថាហេតុ។ គួរបញ្ជាក់ថា យន្តហោះ Airbus330-200នេះ ហោះចេញពីកោះត្រល់ (ភូគុក) គោលដៅទៅប្រទេសម៉ុងហ្គោលី ដែលមានអ្នកអ្នកដំេណេីរ ចំនួន ១៩៨នាក់៕ ប្រភព CNC











