ស្នងការដ្ឋាននគរបាលខេត្តពោធិសាត់ ក្លាយជា​ម្ចាស់ជើងឯកពានរង្វាន់បាល់ទះ U20 ទូទាំងប្រទេស ឆ្នាំ២០២៦ ខណៈម្ចាស់ផ្ទះ ឫទ្ធិសែន កំពង់ឆ្នាំង បានត្រឹមជើងឯករង

  • កំពង់ឆ្នាំង ៖ ស្នងការដ្ឋាននគរបាលខេត្តពោធិសាត់ ក្លាយជា​ម្ចាស់ជើងឯក ពានរង្វាន់បាល់ទះ U20 ទូទាំងប្រទេស ឆ្នាំ២០២៦ Wurkz Special Volleyball Cup U20 2026 នៅមណ្ឌលខេត្ត​កំពង់ឆ្នាំង ខណៈម្ចាស់ផ្ទះ ឬទ្ធិសែន បានត្រឹមជើងឯករង និងស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ទទួលបានចំណាត់ថ្នាក់លេខ៣ ។

    IMG_0069.jpg

    ពិធីបិទការប្រកួតធ្វើឡើងនារសៀលថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៦ ក្រោមអធិបតីភាព លោក អាំង សេរីពិសិដ្ឋ អគ្គលេខាធិការ និងជាអនុប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា និងលោក ជា សុខរិទ្ធិ អភិបាលរងខេត្តកំពង់ឆ្នាំង ។

    IMG_0120.jpg

    ការប្រកួត U20 WURKZ Special Volleyball Cup 2026 មណ្ឌលខេត្តកំពង់ឆ្នាំង បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៦ ដោយមានក្រុមកីឡាបាល់ទះចំនួន ១២ក្រុម ចូលរួមប្រកួតប្រជែងយ៉ាងស្វិតស្វាញ ប្រកបដោយស្មារតីកីឡា មិត្តភាព ៕ អត្ថបទ ហឹង ចូច,រូបថត សន គន្ធនិវឌ្ឍន៍

    IMG_0095.jpg
    IMG_9997.jpg
    IMG_0138.jpg
    IMG_0205.jpg
    IMG_0209.jpg
    IMG_0217.jpg

     

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង