រដ្ឋបាលខេត្តកំពង់ឆ្នាំង បើកពិព័រណ៍ផលិតផលក្នុងស្រុក ភូមិមួយផលិតផលមួយ

  • កំពង់ឆ្នាំង ៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង នារាត្រីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ បានបើកសម្ពោធពិព័រណ៍ផលិតផលទូទៅក្នុងស្រុក «ភូមិមួយផលិតផលមួយ» ដើម្បីបង្កើនឱកាសទីផ្សារដល់កសករ និងអ្នកផលិតក្នុងមូលដ្ឋាន ។

    IMG_0037.jpg

    ពិធីនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម ផល សុជាតិ អគ្គលេខាធិការជាតិ ជម្រុញចលនាភូមិមួយផលិតផលមួយ លោក យ៉ង់ ភារម្យ អភិបាលរងខេត្តកំពង់ឆ្នាំង និងលោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរ ព្រមទាំងមន្ត្រីអាជ្ញាធរក្រុង ស្រុកផងដែរ ។

    IMG_0042.jpg

    លោក យ៉ង់ ភារម្យ អភិបាលរងខេត្តកំពង់ឆ្នាំង បានថ្លែងថា ពិព័រណ៍ផលិតផលក្នុងស្រុក «ភូមិមួយផលិតផលមួយ» គឺជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់ក្នុងការដាក់បង្ហាញ និងផ្សព្វផ្សាយពីផលិតផលក្នុងស្រុកទៅកាន់ទីផ្សារឱ្យបានទូលំទូលាយ ជម្រុញសេដ្ឋកិច្ចសហគមន៍ ជួយបង្កើតឱកាសការងារ បង្កើនប្រាក់ចំណូល និងលើកកម្ពស់ជីវភាពរស់នៅរបសើប្រជាពលរដ្ឋ ។

    IMG_0050.jpg

    ឯកឧត្តម ផល សុជាតិ អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិជម្រុញចលនាភូមិមួយផលិតផលមួយ បានស្នើឱ្យមន្ត្រីអាជ្ញាធរ និងអ្នកពាក់ព័ន្ធរៀបចំបង្កើតឱ្យមានផ្សារចុងសប្តាហ៍ ដែលជាការផ្តល់ឱកាសកាន់តែច្រើនដល់អ្នកផលិតក្នុងស្រុក ដើម្បីដាក់តាំងបង្ហាញ និងលក់ផលិតផលរបស់ខ្លួន ។ ដោយឡែកអ្នលផលិតត្រូវគិតពីគុណភាព និងសុវត្តិភាព របស់អ្នកប្រើប្រាស់ ដើម្បីទាក់ទាញការគាំទ្រ និងជួយជម្រុញកំណើនភ្ញៀវទេសចរណ៍ផងដែរ ៕អត្ថបទ ហឹង ចូច ,រូបថត សន គន្ធនិវឌ្ឍន៍

    IMG_0140.jpg
    IMG_0076.jpg
    IMG_0081.jpg
    IMG_0274.jpg
    IMG_0096.jpg
    IMG_0381.jpg
    IMG_0447.jpg

     

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង