អ្នក​ធ្វើ​ដំណើរល្មើស​បម្រាម​គោចរ​ចំនួន​ ៨នាក់ នៅ​យប់​ថ្ងៃទី១​២ សីហា ត្រូវ​នគរ​បាល​ខេត្តកំព​ង់ឆ្នាំង​ឃាត់​អប់​រំ

  • កំពង់ឆ្នាំង៖ នៅយប់ថ្ងៃទី១២ សីហា មានអ្នកធ្វើដំណើរល្មើសនឹងបម្រាមគោចរនៅក្នុងខេត្តកំពង់ឆ្នាំងចំនួន៨នាក់ ត្រូវកម្លាំង​នគរ​បាល​​​ឃាត់សួរនាំអប់រំ។ នេះបើតាមការបញ្ជាក់របស់លោកឧត្តមសេនីយ៍ត្រី អៀរ ប៊ុនធឿន ស្នងការរងនិងជា​អ្នកនាំ​ពាក្យស្នង​ការ​ដ្ឋាន​នគរបាលខេត្តកំពង់ឆ្នាំងនៅព្រឹកថ្ងៃទី១៣ ខែសីហានេះ ។

    លោកឧត្តមសេនីយ៍ត្រី អៀរ ប៊ុនធឿន បានបន្ថែមថា កម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តកំព​ង់ឆ្នាំង បាន​ចុះ​ល្បាត​ជា​ប្រ​ចាំ ដើម្បីទប់ស្កាត់បទល្មើសគ្រប់ប្រភេទ និងអនុវត្តន៍វិធានការបម្រាមគោចរ ពីចន្លោះម៉ោង៩ យប់ដល់ម៉ោង ៣ទៀបភ្លឺ ដើម្បីប្រ​យុទ្ធ​និង​ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ ដោយឡែកកាលពីយប់មិញ កម្លាំងនគរបាល ខេត្តកំពង់ឆ្នាំងក៏បាន​ចុះផ្សព្វ​ផ្សាយ​ច្បាប់ និងលិខិតបទដ្ឋាននានា មានចំនួន៣០គោលដៅ និង ៧៨ទីតាំង មនុស្សសរុប៦៦នាក់ ស្រី ២០នាក់ ផងដែរ។

    គួរបញ្ជាក់ថា រដ្ឋបាលខេត្តកំពង់ឆ្នាំង បានដាក់ចេញបម្រាមគោចរនៅក្រុងកំពង់ឆ្នាំង និងតាមទីប្រជុំជនស្រុកនីមួយៗពីចន្លោះម៉ោង ៩ យប់ដល់ម៉ោង ៣ទៀបភ្លឺ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លង រាលដាលនៃជំងឺកូវីដ -១៩។ បម្រាមគោចរនេះ ត្រូវបាន​អនុវត្តរយៈ​ពេល​១៤ថ្ងៃ រហូតដល់ថ្ងៃទី១២ ខែសីហា ។

     

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង