ប្រ​​​ជាពលរដ្ឋ​ចំនួន​​២០​គ្រួសារ នៅ​​តំបន់​​រមណីដ្ឋាន​​ទឹក​ធ្លាក់​ថ្មក្រាល ទទួលបានអំណោយ​​ពីរដ្ឋបាល​ខេត្តកំពង់ឆ្នាំង

  • កំពង់ឆ្នាំង ៖ ឯកឧត្តមស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង រួមដំណើរដោយឯកឧត្តមឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ កែ ច័ន្ទមុន្នី អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ឆ្នាំង នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១នេះ បានអញ្ជើញចុះសាកសួរសុខទុក្ខនិងនាំយកអំណោយរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំងទៅប្រគល់ប្រជាពលរដ្ឋចំនួន២០គ្រួសារ នៅតំបន់រមណីដ្ឋានទឹកធ្លាក់ថ្មក្រាល ក្នុងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។

    អំណោយដែលផ្តល់ជូននោះគឺក្នុងមួយគ្រួសារទទួលបាន អង្ករចំនួន១០គីឡូក្រាម មីចំនួន១កេស ទឹកត្រី១យួរនិងត្រីខ2យួរ។

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង