សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានចុះហត្ថលេខាលើអនុក្រឹត្យផ្ទេរភារកិច្ចលោក ម៉ឹង វុធី ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ១ ពីអភិបាលរងខេត្តតាកែវ ឱ្យទៅកាន់មុខតំណែងជា អភិបាលរងខេត្តកំពង់ឆ្នាំងវិញ កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦។

ការសម្រេចនេះ ធ្វើឡើងស្របតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងផ្អែកលើតម្រូវការចាំបាច់ក្នុងការរៀបចំរចនាសម្ព័ន្ធរដ្ឋបាលថ្នាក់ក្រោមជាតិ៕











