កំពង់ឆ្នាំង ៖ ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង ជំរុញឲ្យស្តី្រពង្រឹង និងអភិវឌ្ឍន៍សមត្ថភាពបន្ថែមទៀត ដើម្បីចូលរួមចំណែកបម្រើកិច្ចការសង្គមជាតិ ។ ឯកឧត្តមអភិបាលខេត្ត បានថ្លែងជំរុញដូចនេះ នៅក្នុងឱកាសដែលឯកឧត្តម អញ្ជើញ ជាអធិបតី ក្នុងមិទ្ទិញអបអរសាទរខូបអនុស្សាវរីយ៍លើកទី១១០ នៃទិវានារីអន្តរជាតិ៨មិនា នាព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១ ។
ឯកឧត្តម ឈួរ ច័ន្ទឌឿន បានថ្លែងថា ស្រ្តីគ្រប់រូបមានតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍នៅក្នុងក្រុមគ្រួសារ និង សង្គមជាតិ ហើយក៏ជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចគ្រួសារ ។ ដូចនេះបងប្អូនស្ត្រីទាំងអស់ត្រូវខិតខំអភិវឌ្ឍនូវសមត្ថភាពរបស់ខ្លួន ដើមី្បចូលរួមក្នុងកិច្ចការសង្គមជាតិឲ្យក្លាយខ្លួនជាអ្នកដឹកនាំដ៏ល្អក្នុងសង្គមជាតិកាន់តែប្រសើរឡើង និងកាន់តែមានភាពផុលផុសជាងមុន ។
ឯកឧត្តម បានបញ្ជាក់ទៀតថា ការចូលរួមរបស់ស្រ្តីនាពេលបច្ចុប្បន្ន ទាំងវិស័យឯកជន និង វិស័យសារធារណៈ នៅក្នុងសង្គមកម្ពុជា កាន់តែបង្ហាញឲ្យឃើញ អំពីការតព្វកិច្ច ភារកិច្ច តួនាទី និង ការអនុវត្តនូវសិទ្ធិពេញលេញព្រមទាំងការលានុវត្តភាព ក្នុងការអភិវឌ្ឍន៍នូវចំណេះដឹង ជំនាញ បច្ចេកទេស និង ធនធានរបស់ខ្លួន ដែលជាមូលដ្ឋានគ្រឹះ នៃសិទ្ធជាសកលភាព ជាដៃគូក្នុងការរស់នៅក្នុងក្រុមគ្រួសារនិងសង្គម ប្រកបដោយសភាព និង សមធម៌ ។
លោកស្រី ពេជ សូភា ប្រធានមន្ទីរកិច្ចការនារីខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា នៅក្នុងខេត្តកំពង់ឆ្នាំង មានស្រ្តីជាថ្នាក់ដឹកនាំ មន្ត្រីរាជការ និងវិស័យឯកជន ចំនួន ២៧៨២នាក់ ស្មើនឹង៤២,០៩ភាគរយ៕











