កំពង់ឆ្នាំង៖ បន្ទាប់ពីមានការចែកចាយតៗគ្នាតាមបណ្តាញសង្គមហ្វេសបុក អំពីរបាយការណ៍ យកអ្នកដំណើរ ពីបរទេសមកធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័ករបស់មន្ទីរពេទ្យខេត្តកំពង់ឆ្នាំង បានធ្វើអោយសាធារណជនចំនួនមានការយល់ច្រលំនោះ នៅយប់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០នេះ មន្ទីរពេទ្យខេត្តកំពង់ឆ្នាំង បានចេញមកអំពាវនាវដល់សាធារណជនទាំងអស់មេត្តាបញ្ឈប់ការចែកចាយព័ត៌មានដែល បានធ្វើអោយមានការយល់ច្រលំ និងមានផលប៉ះពាល់ដល់សាមីជននេះបន្តទៀត។
មន្ទីរពេទ្យខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា របាយការណ៍ខាងលើនោះមិនមែនជាករណីវិជ្ជមានកូវីដ១៩នោះទេ គឺជាការអនុវត្តនូវវិធានការចត្តាឡីស័ករយ:ពេល១៤ថ្ងៃ តាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល ចំពោះអ្នកដំណើរមកកាន់ប្រទេសកម្ពុជា ហើយអ្នកទាំង៧នាក់មានលទ្ធផលតេស្តអវិជ្ជមានពេលមកដល់ព្រលានយន្តហោះម្តងហើយ៕