រក​ឃើញ​បុរស​ម្នាក់​នៅ​ក្នុង​ភូមិភ្នំ​តូច​ ឃុំ​ពង្រ​ ស្រុក​រលា​ប្អៀរ​ មក​ពី​ខេត្ត​កណ្ដាល​ វិជ្ជ​មាន​កូវីដ​-១៩​​

  • កំពង់ឆ្នាំង ៖ បុរសម្នាក់ត្រូវបានរកឃើញមានវិជ្ជមានកូវីដ-១៩ កាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១ បន្ទាប់ពីគាត់មានអាការៈមិនស្រួលខ្លួនខ្លាំង បានជិះម៉ូតូឌុបប្រពន្ធមកកាន់មន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ដើម្បីសុំពិនិត្យសំណាក ហើយត្រូវបានគ្រូពេទ្យរកឃើញបុរសជាប្ដី វិជ្ជមានកូវីដ-១៩ រីឯស្ត្រីជាប្រពន្ធអវិជ្ជមាន តាមការធ្វើតេស្តបន្ទាន់ ។

     

    លោកវេជ្ជបណ្ឌិត គង់ ចន័្ទធា ប្រធានការិយាល័យបង្ការ និងគ្រប់គ្រងជំងឺ នៃមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ឲ្យដឹងនៅព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១នេះថា បុរសឈ្មោះឃន ពិសិដ្ឋ អាយុ២៩ឆ្នាំ មានទីលំនៅក្នុងភូមិភ្នំតូច ឃុំពង្រ ស្រុករលាប្អៀរ ខេត្កំពង់ឆ្នាំង ត្រូវបានរកឃើញវិជ្ជមានកូវីដ-១៩ នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១ ។

     

    លោកវេជ្ជបណ្ឌិតគង់ ចន័្ទធា បានឲ្យដឹងថា កាលពីថ្ងៃទី២ ខែឧសភា បុរសឈ្មោះឃន ពិសិដ្ឋ បានជិះម៉ូតូឌុបប្រពន្ធចូលមកក្នុងមណ្ឌលចត្តាឡីស័ក សាលាគំរូក្រុងកំពង់ឆ្នាំង ដោយសុំពិនិត្យសំណាក រូបគេនិងប្រពន្ធ ដោយសារតែរូបគេមានអាការៈមិនស្រួលខ្លួនខ្លាំង ។ ប៉ុន្តែដោយយប់ទៅហើយ គ្រូពេទ្យក៏បានរៀបចំកន្លែងឲ្យសម្រាកនៅក្នុងបណ្ដូលច័តាឡីស័ក លុះព្រឹកឡើងក្រុមគ្រូពេទ្យបានពិនិត្យសំណាកទាំងពីរនាក់ប្ដីប្រពន្ធដោយរកឃើញប្ដីវិជ្ជមានកូវីដ-១៩ រីឯប្រពន្ធអវិជ្ជមាន ពិនិត្យលើកទី១ ។

    លោកវេជ្ជបណ្ឌិត​ គង់ ចន័្ទធា បានឲ្យដឹងទៀតថា ថ្ងៃនេះក្រុមគ្រូពេទ្យ នឹងចុះទៅកាន់ភូមិភ្នំតូច ឃុំពង្រ ស្រុករលាប្អៀរ ដើម្បីពិនិត្យសំណាកជូនប្រជាពលរដ្ឋដែលពាក់ព័ន្ធជាមួយនឹងបុរសខាងលើ ។

    មន្ត្រីអាជ្ញាធរបានឲ្យដឹងថា ឈ្មោះឃន ពិសិដ្ឋ មានវិជ្ជាមានកូវីដ-១៩ និង ប្រពន្ធ ធ្វើការនៅស្រុកអង្គស្នួល ខេត្តកណ្ដាល បានមកផ្ទះនៅភូមិភ្នំតូច ឃុំពង្រ ស្រុករលាប្អៀរ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ ដោយជិះម៉ូតូ១គ្រឿងពីរនាក់ប្រពន្ធ។

    ក្នុងរយៈពេល៤ថ្ងៃមុនពេលរកឃើញវិជ្ជមានកូវីដ-១៩ គាត់បានហៅគ្រូពេទ្យឯកជនតាមភូមិឲ្យមកចាក់ថ្នាំនៅផ្ទះជាច្រើនដងផងដែរ ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង