លោក ​ស្រ៊ន ​សំឫទ្ធី​ អភិបាល​រង​ខេត្តកំ​ពង់​ឆ្នាំង អញ្ជើញ​ជា​វាគ្មិន​ក្នុង​សន្និ​សីទ​សារ​ព័ត៌មាន​ស្ដីពី ​«វឌ្ឍន​ភាព​ និង​ទិស​ដៅ​ការងា​របន្ដរបស់​រ​ដ្ឋបាល​ខេត្ត​កំពង់ឆ្នាំង»

  • លោក ស្រ៊ន សំឫទ្ធី អភិបាលរង​ខេត្តកំពង់ឆ្នាំង រួមនឹងតំណាង​មន្ទីរជំនាញ​សំខាន់ៗ​ក្នុងខេត្ត​កំពង់ឆ្នាំង អញ្ជើញ​ធ្វើជា​វាគ្មិន​សន្និ​សីទ​​សារព័ត៌មានស្ដីពី «វឌ្ឍនភាព និងទិសដៅការងារបន្ដរបស់រដ្ឋបាលខេត្តកំពង់​ឆ្នាំង» នៅសាលប្រជុំ ​B នៃទីស្ដី​​ការ​គណៈ​រដ្ឋមន្ដ្រី នាព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ ដែលរៀបចំដោយ​​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋា​ភិបាល​កម្ពុជា។

    សន្និសីទនេះ ធ្វើឡើងមានគោលបំណងដើម្បីបញ្ជាក់ជូនសាធារណជន ឲ្យបាន​ជ្រាបច្បាស់​ពីវឌ្ឍនភាព​ការងារ​លើគ្រប់​វិស័យ​របស់​រដ្ឋបាល​ខេត្ត ជាពិសេសទិសដៅការងារបន្ដរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំង សំដៅជំរុញគោលនយោបាយ អភិបាលកិច្ចល្អ ឲ្យកាន់តែមាន​ប្រសិទ្ធភាព ឆ្លើយតបទៅ នឹងយុទ្ធសាស្ដ្រចតុកោណដំណាក់​កាលទី៤ របស់រាជរដ្ឋា​ភិបាល៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង