បុរស​​​ជាជាង​ផ្សារ​ដែក​ម្នាក់​បាន​ឡើង​ផ្សាគ្រោង​ឆ្អឹង​ ដែក​មិន​ប្រយ័ត្នឆក់ធ្លាក់ស្លាប់នៅខណ្ឌ​​ដង្កោ​​ រាជធានី​​ភ្នំពេញ​​

  • បុរស ម្នាក់បាន ឡើង ផ្សា គ្រោងឆ្អឹង ដែកមិនប្រយ័ត្នបណ្តាលឲ្យឆក់ ធ្លាក់ មកក្រោមស្លាប់ កាលពីវេលា ម៉ោង៨ និង ៣០ នាទីព្រឹក ថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០២១ នៅក្នុង សង្កាត់ ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

    សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះឈ្មោះហ៊ា ម ស៊ី ដាន អាយុ៤១ឆ្នាំ មានមុខ របរជា ជាងផ្សារដែក ស្រុកកំណើតនៅ ស្រុក ក្រូចឆ្មា ខេត្តកំពង់ចាម ។ បច្ចុប្បន្ន ស្នាក់នៅ ក្នុងភូមិ កណ្តាល សង្កាត់ ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

    ប្រភពនៅកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេល កើតហេតុ ជនរងគ្រោះបាន ឡើង ទៅ ផ្សា គ្រោងឆ្អឹង ដែក ហើយក៏ បាន ឆក់ បណ្តាលឱ្យ ធ្លាក់ពីលើមកក្រោមដាច់ខ្យល់ ស្លាប់ភ្លាមៗតែម្តង៕

     

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង