កំពង់ឆ្នាំង៖ នៅរសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ លោកជំទាវវេជ្ជបណ្ឌិត ដេវយ៉ានី ឧ.ឃូប៊្រាហ្គឺដេ ឯកអគ្គរដ្ឋទូតសាធារណៈរដ្ឋឥណ្ឌា ប្រចាំកម្ពុជា បានប្រគល់អំណោយរបស់ស្ថានទូតនិងសប្បុរសជនឥណ្ឌាមានអង្ករចំនួន៥តោននិងមី៣០ កេស ដល់អាជ្ញាធរសម្រាប់ចែកជូនដល់ប្រជាពលរដ្ឋ រង គ្រោះដោយជំនន់ទឹកភ្លៀង នៅឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។
អំណោយជាអង្ករនិងមីទាំងនេះ ផ្តល់ជូនតាមរយៈ ឯកឧត្តម សៅ ជីវ័ន្ត រដ្ឋលេខាធិការតំណាងឯកឧត្តម បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ និង ឯកឧត្តម អម សុភា អភិបាលរងខេត្ត ព្រមទាំងមានការចូលរួមពីក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំទឹកហូត និង លោក យ៉ង់ សៅវុឌ្ឍី អភិបាលស្រុករលាប្អៀរផងដែរ ៕
