កំពង់ឆ្នាំង៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី០២ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការបន្តរកឃើញមនុស្សចំនួន២០នាក់ បន្ថែមទៀត ឆ្លងជំងឺកូវីដ១៩ ។
អ្នកវិជ្ជមានកូវិដ.១៩ ខាងលើ ត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង នៅមណ្ឌលព្យាបាលវិទ្យាល័យ តេជោ ហ៊ុន សែន ទឹកហូត ក្នុងស្រុករលាប្អៀរ នៅមណ្ឌលព្យាបាលវិទ្យាល័យ ហ៊ុន សែន បរិបូណ៌។
សូមជម្រាបថា រហូតមកដល់ពេលនេះ ខេត្តកំពង់ឆ្នាំង មានអ្នកឆ្លងជំងឺកូវីដ.១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈចំនួន៦០៤នាក់ ។ក្នុងនោះព្យាបាលជាសះស្បើយចំនួន៣៨៣នាក់ ស្លាប់ចំនួន១២នាក់និង កំពុងសម្រាកព្យាបាល ចំនួន២០៩នាក់ ៕

