រយៈពេល៣ថ្ងៃប៉ូលីសកំពង់ឆ្នាំងឃាត់ខ្លួនមនុស្ស៥នាក់និងដកហូតថ្នាំញៀនបាន​៩​កញ្ចប់ធំ

  • កំពង់ឆ្នាំង មនុស្ស៥នាក់ត្រូវបានសមត្ថកិច្ចនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន ឃាត់ខ្លួនបានជាបន្តបន្ទាប់ ក្រោយ​ពីក្រុម​ជន​សង្ស័យបានធ្វើសកម្មភាពជាបណ្តាញពីខេត្តកំពង់ឆ្នាំង ដល់ភូមិសាស្រ្តខេត្តកណ្តាល

    ប្រតិបត្តិការណ៍នេះគឺធ្វើឡើងចាប់ពីថ្ងៃ៣០ខែវិច្ឆិកា ដល់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២០ នៅក្នុងភូមិសាស្រ្តក្រុងកំពង់ឆ្នាំង  ស្រុកកំពង់ ត្រឡាច ខេត្តកំពង់ឆ្នាំង  និង ស្រុកពញាឮ ខេត្តកណ្តាល

    លោកវរ:សេនីយឯកហ៊ុល វាស ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងបានប្រាប់ឲ្យដឹងថា ជនសង្ស័យដែល សម ត្ថកិច្ចឃាត់ខ្លួននេះ .ឈ្មោះ រឿន មនោ ភេទប្រុស អាយុ២៦ឆ្នាំ .ឈ្មោះចាន់ ផល្លា ភេទប្រុស អាយុ២៥ រស់នៅក្រុងកំពង់ ឆ្នាំង .ឈ្មោះ សាន ចិត្ត ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅស្រុកឧត្តុង្គខេត្តកំពង់ស្ពែ .ឈ្មោះស្រេង វុទ្ធី ភេទប្រុស អាយុ ៣៧ឆ្នាំ រស់ នៅស្រុកពញាឮ ខេត្តកណ្តាល និង .ឈ្មោះ វន វិសាល ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ

    លោកស្នងការរងបានឲ្យដឹងទៀតថា ក្នុងប្រតិបត្តិការនេះសមត្ថកិច្ចបានធ្វើការដកហូត នូវត្ថុតាងមានថ្នាំញៀន៩កញ្ចប់ធំស្មើ ៦៦,៨៩ក្រាម ម៉ូតូ១គ្រឿង ទូរស័ព្ទ១គ្រឿង ដាវ១និង ឧបករណ៍ជក់មួយចំនួនផងដែរ ជនសង្ស័យសមត្ថកិច្ចនឹងកសាងសំណុំ រឿងបញ្ជូនទៅកាន់តុលាកាដើម្បីចាត់ការបន្តតាមនីតិវិធី

    លោកហ៊ុល វាសនា បានឲ្យដឹងថា បទល្មើសគ្រឿងញៀន នៅខេត្តកំពង់ឆ្នាំង គឺជាកន្លែងឆ្លងកាត់ និងពុំមានសកម្មភាព​ជួញដូរ​ជាទ្រង់​ទ្រាយធំនោះទេ ហើយបទល្មើសគឺប្រើរូបភាពសកម្មភាពតួចៗតែប៉ុណ្ណោះ ប៉ុន្តែបើសមត្ថកិច្ចមិនបង្រ្កាប​និងទប់​ស្កាត់​នោះ​ទេ សកម្មភាពតួចនេះវានឹងរីករាលដាលខ្លាំងថែមទៀត ដូចនេះដើម្បីកាត់បន្ថយនូវបទល្មើសគ្រឿងញៀន ស្នើឲ្យប្រជាពលរដ្ឋ អាជ្ញាធរមូលដ្ឋាន ចូលរួមសហការជាមួយសមត្ថកិច្ច ផ្តល់ព័ត៌មានឲ្យបាន ទាន់ពេលវេលា ដល់សមត្ថកិច្ច ដើម្បីឈាន​ទៅបង្រ្កាប​បាន​ទាន់ពេលវេលា

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង