កំពង់ឆ្នាំង ៖ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥នេះ បានអញ្ជើញចុះពិនិត្យដំណើការសាងសង់សួនសុវត្ថិ ភាពចរាចរណ៍ផ្លូវគោក នៅវិទ្យាល័យក្រុងកំពង់ឆ្នាំង ។

ឯកឧត្តម អភិបាលខេត្ត បញ្ជាក់ថា ការបង្កើតសួនសុវត្ថិភាពចរាចរណ៍សិប្បនិម្មិត គឺដើម្បីបង្កើនការយល់ដឹងអំពីច្បាប់ ការគោរពសិទ្ធិអាទិភាពបច្ចេកទេស និងក្រមសីលធម៌នៃការបើកបរ ដល់សិស្សានុសិស្ស និងសាធារណជនទូទៅ ក្នុងគោលបំណងធានាសុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ និងការពារអាយុជីវិតប្រជាពលរដ្ឋ ។











