កំពង់ឆ្នាំង ៖ លោក ជា សុខរិទ្ធិ អភិបាលរងខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦ បានដឹកនាំកម្លាំងចម្រុះចុះពិនិត្យទីតាំងផលិតប្រេងខ្មៅ និងសាប៊ូ មួយកន្លែង ដែលមានទីតាំងស្ថិតក្នុងភូមិអូតានេស ឃុំលាប្អៀរស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

ក្រុមចម្រុះដែលមានការចូលរួមពីមន្ត្រីអាជ្ញាធរ សមត្ថកិច្ច និងមន្ត្រីមកពីអង្គភាពពាក់ព័ន្ធ បានពិនិត្យទៅលើឯកសារមួយចំនួនឃើញថា សិប្បកម្មផលិតប្រេងខ្មៅ និងសាប៊ូនេះ ពុំទាន់មានច្បាប់អនុញ្ញាត្តត្រឹមត្រូវឡើយ ។

លោក ជា សុខរិទ្ធិ អភិបាលរងខេត្តកំពង់ឆ្នាំង បានធ្វើការណែនាំឲ្យម្ចាស់សិប្បកម្មផ្អាក ការផលិតជាបណ្តោះអាសន្ន រង់ចាំមានច្បាប់ត្រឹមត្រូវ ទើបអនុញ្ញាត្តឲ្យដំណើរការឡើងវិញ ៕ អត្ថបទ ហឹង ចូច /រូបថត សន គន្ធនិវឌ្ឍន៍











