ខេត្ត​កំ​ពង់​ឆ្នាំង​ ប្រា​រព្ធ​ទិ​​វា​ប្រ​យុទ្ធ​និង​ជំ​ងឺ ​អេដស៍​១​ធ្នូ​ ក្រោម​ប្រ​ធាន​បទ​ “បញ្ចប់​វិ​សមភាព​បញ្ចប់​អេដស៍​ បញ្ចប់​ជំ​ងឺ​ឆ្លង​រាត​ត្បាត​ សកល​”

  • កំពង់ឆ្នាំង៖ ដើម្បីឆ្លើយតប ទៅនឹងសកម្មភាពរបស់សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ីប៉ាស៊ីហ្វិកឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ និង ការអភិវឌ្ឍន៍នៅកម្ពុជា នៅថ្ងៃទី ៩ ខែធ្នូ ឆ្នាំ២០២១នេះ គណ:កម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង បានសហការជាមួយអង្គការដៃគូ ប្រារព្ធទិវាប្រយុទ្ធនឹងជំងឺអេដស៍១ធ្នូ ក្រោមប្រធានបទ “បញ្ចប់វិសមភាពបញ្ចប់អេដស៍ បញ្ចប់ជំងឺឆ្លងរាតត្បាត សកល” និង ចែកអំណោយដល់អ្នកកំពុងរស់នៅជាមួយ មេរោគអេដស៍ នៅស្រុកកំពង់លែង ។

    នៅក្នុងឱកាសនោះ លោកជំទាវ ប៊ន សុភី អនុប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង បានថ្លែងថា ទិវាពិភពលោក ប្រយុទ្ធនឹងជំងឺអេដស៍១ធ្នូ
    ឆ្នាំនេះ ធ្វើឡើងក្រោមប្រធានបទ “ បញ្ចប់វិសមភាព បញ្ចប់អេដស៍ បញ្ចប់ជំងឺឆ្លងរាតត្បាត ជាសកល ” ដើម្បីជម្រុញកម្លាំងសាមគ្គីភាពជាតិ និង អន្តរជាតិ ជាមួយនិងស្មារតីទទួលខុសត្រូវខ្ពស់ បន្តខិតខំប្រឹងប្រែង ដើម្បីប្រទេសជាតិនិងពិភពលោក ចៀសផុតពីការរើសអើង ពុំមានអេដស៍ ពុំមានជំងឺរាតត្បាតសកល និង ពុំមានជំងឺកាចសាហាវផ្សេងៗទាំងបច្ចុប្បន្ននិងអនាគត ។

    លោកជំទាវ ប៊ន សុភី ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ យុវជនយុវនារី ត្រូវសិក្សាស្វែងយល់ជាប្រចាំនូវចំណេះដឹងថ្មីៗស្តីពីការបង្ការនិងចម្លងមេរោគអេដស៍ ក្នុងគ្រួសារ សហគមន៍ និង សង្គមជាតិ ដើម្បីបញ្ចប់ជំងឺអេដស៍ នៅឆ្នាំ២០២៥ឱ្យបាន តាមការគ្រោងទុក។

    នៅក្នុងឱកាសនោះ គណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង បានរៀបចំជាអំណោយសម្រាប់ចែកជូនដល់បងប្អូន ដែលកំពុងរសនៅជាមួយមេរោគអេដ្ឋស៍ ចំនួន៧២នាក់ ដោយក្នុងម្នាក់ៗ ទទួលបានអង្ករចំនួន២៥គីឡូក្រាម មី១កេះ ត្រីខ១យួរ មុង១ ភូយ១ សារុង១ ក្រមា១ សាប៊ូ២ដុំ អាល់កុល១ដប ម៉ាស់ ទឹកសុទ្ធ និង ថវិកា២ម៉ឺនរៀល ផងដែរ ៕

     

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង