សាលារៀន​បញ្ញ​វន្ត​អង្គរ​សាខា​ខេត្ត​កំពង់​ឆ្នាំង​ធ្វើ​ពិធី​ប្រគល់​វិញ្ញា​បនបត្រ ​បណ្ណ​សរសើរ​និង​ចែក​រង្វាន់​ប្រចាំ​ឆ្នាំ​សិក្សា​២០២៣,​២០២៤​

  • កំពង់ឆ្នាំង៖សាលារៀនបញ្ញវន្តអង្គរ សាខាខត្តកំពង់ឆ្នាំង បានរៀបចំធ្វើពិធីសម្តែងសមត្ថភាពសិស្សលើកទី៤ និងប្រគល់វិញ្ញាបនបត្រ បណ្ណសរសើរ ចែករង្វាន់ ប្រចាំឆ្នាំសិក្សា២០២៣,២០២៤ ក្រោមអធិបតីភាព ឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត និងលោកស្រី ប៊ន សុភី អភិបាលរងខេត្តកំពង់ឆ្នាំង នារសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤ ។

    អញ្ជើញចូលរួម ក្នុងពិធីនេះផងដែរមាន លោក សុឹម ប្រិម ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ឆ្នាំង លោក ថោង វាសនា នាយកប្រតិបត្តិសាលារៀនបញ្ញាវន្តអង្គរ លោក ឃ្លាំង សុវណ្ណ នាយកសាខាសាលារៀនបញ្ញវន្តអង្គរខេត្តកំពង់ឆ្នាំង លោក លោកស្រី ជាថ្នាក់ដឹងនាំមន្ឋីរ អង្គភាពជុំវិញខេត្តថ្នាក់​ដឹកនាំការិយាល័យកណ្តាល ថ្នាក់ដឹកនាំសាខារាជធានី ខេត្ត នៃសាលារៀនបញ្ញវន្តអង្គរ លោកគ្រូ អ្នកគ្រូ ព្រមទាំងមាតា បិតា អាណាព្យាបាលសិស្សជាច្រើនរូបទៀត ។

    លោក ឃ្លាំង សុវណ្ណ នាយកសាលាបញ្ញវន្តអង្គរសាខាខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា គោលបំណង នៃការប្រារព្វកម្មវិធីនេះឡើងគឺ ដើម្បីបណ្តុះភាពក្លាហាន កសាងទំនុកចិត្ត ឯករាជ្យភាព ការឆ្នៃប្រឌិដ្ឋ បំណិនការងារក្រុម បណិនការសហការ ក៏ដូចជាការអបអរសាទរដល់សិស្សានុសិស្ស ដែលបានខិតខំប្រឹងប្រែងរៀនសូត្រទទួលបាននិទ្ទេសល្អទាំងកម្មវិធីសិក្សាជាតិ អន្តរជាតិ និងកម្មវិធីភាសាអង់គ្លេសក្រៅម៉ោង ជាពិសេសប្អូនៗ ដែលបានប្រឡងបញ្ចប់ភូមិសិក្សាប្រកបដោយជោគជ័យ។

    នៅក្នុងឳកាសនោះលោកស្រី ប៊ន សុភី អភិបាលរងខេត្តកំពង់ឆ្នាំង បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំមន្ទីរអប់រំ យុវជននិងកីឡា ខេត្តកំពង់ឆ្នាំង និងថ្នាក់ដឹកនាំសាលារៀនបញ្ញវន្តអង្គរ សាខាខេត្តកំពង់ឆ្នាំង ដែលបានចូលរួមយ៉ាងសកម្ម ក្នុងការអភិវឌ្ឍន៍វិស័យអប់រំ នៅក្នុងខេត្តកំពង់ឆ្នាំង ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង