កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ នៅល្ងាចថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ បានឡោមព័ទ្ធផ្ទះមួយកន្លែងដែលបង្ខាំងមនុស្សជំរិតទារប្រាក់ ប្រព្រឹត្តដោយជនជាតិចិនដូចគ្នា នៅចំណុចផ្ទះជួល ស្ថិតក្នុងក្រុម១៥ ភូមិ២ សង្កាត់៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
សមត្ថកិច្ច បានឲ្យដឹងថា ប្រតិបត្តិការនេះ កម្លាំងអាវុធហត្ថបានរំដោះជនរងគ្រោះម្នាក់ជាស្រី ឈ្មោះ CHEN GUIQONG កាន់លិខិតឆ្លងដែនលេខ L11054567 និងឃាត់ខ្លួនបានជនសង្ស័យ៥នាក់ជាជនជាតិចិនដូចគ្នា ។
សមត្ថកិច្ច ក៏បានដកហូតប្រាក់យ៉ន់ ១៥០យ៉ន់, លុយខ្មែរ ៦៩,០០០រៀល លិខិតឆ្លងដែន៤ក្បាល រថយន្តស្តារិច ពាក់ស្លាកលេខព្រះសីហនុ 2C-8756 មួយគ្រឿង ទូរស័ព្ទ២គ្រឿង អត្តសញ្ញាណប័ណ្ណចិន ៧សន្លឹក កាបូបស្ពាយចំហៀង១ ស្រោមបិទមុខ៨ ម៉ាសបិទមុខ១ ម៉ាស៉ីនវេលុយ១គ្រឿង ។
បច្ចុប្បន្នជនសង្ស័យ និងជនរងគ្រោះកំពុងសាកសួរ ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់ ៕