បិទផ្សារ​លើ ក្នុងក្រុង​កំពង់ឆ្នាំង ជា​បណ្តោះ​អាសន្ន ក្រោយ​រកឃើញ​អាជីវករ​វិជ្ជមាន​កូវីដ-១៩

  • កំពង់ឆ្នាំង៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានសម្រេចបិទជាបណ្តោះអាសន្នផ្សារលើ ក្នុងភូមិសាស្ត្រភូមិត្រពាំងបី សង្កាត់ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ខេត្តកំ​ពង់ឆ្នាំ​​ង ចាប់ពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ តទៅរហូតដ​ល់មានការសម្រេចជាថ្មី។ ការបិទជាបណ្តោះ អាសន្ន ផ្សារលើ ក្នុងក្រុងកំពង់ឆ្នាំងនេះ គឺដើម្បី   ទប់ ស្កាត់ការរាលដាលជំងឺកូវីដ-១៩ ក្នុង ព្រឹត្តិ​ការណ៍ សហគមន៍ ២០កុម្ភៈ” បន្ទាប់ពីបាន​រក​ឃើញអ្នកវិជ្ជមានកូវីដ-១៩ ធ្លាប់បានចេញ  -ចូលទីតាំង ខាងលើ។

    រដ្ឋបាលខេត្តកំពង់ឆ្នាំង ក៏កំណត់នៅក្នុងអំឡុងពេលបិទជាបណ្តោះអាសន្ននេះ តម្រូវអោយហ៊ុព័ទ្ធទីតាំងផ្សារលើទាំងមូល ផ្អាក​ស​កម្ម​ភា​ព​លក់ដូរ និង​ការ​ចេញ-ចូលទីតាំងនេះ តម្រូវឱ្យអាជីវករផ្សារលើទាំងអស់ធ្វើចត្តាឡីស័កតាមលំនៅឋាន និងទីសំ​ណាក់​រៀង​ៗខ្លួន ឱ្យបានម៉ត់ចត់ តាមការណែនាំ​របស់​​ក្រសួងសុខាភិបាល និង ស្រាវជ្រាវរកអ្នកពាក់ព័ន្ធផ្ទាល់ ឬប្រយោល ដើម្បីធ្វើ​ចត្តា​ឡីស័ក និងយកសំណាក។

    រដ្ឋបាលខេត្តកំពង់ឆ្នាំង ក៏អំពាវនាវចំពោះបងប្អូនប្រជាពលរដ្ឋដែលធ្លាប់ចេញ-ចូល និងអ្នកមានការពាក់ព័ន្ធផ្ទាល់ ឬប្រយោលក្នុង​ទី​តាំង​​ផ្សារលើ ត្រូវ​​តាម​​ដានសុខភាពរបស់ខ្លួនជាប់ជាប្រចាំ និងសូមប្រញាប់ទំនាក់ទំនងមកក្រុមការងារមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង ឬ មណ្ឌលសុខភាពដែលនៅជិត​​បំផុត ដើម្បីយកសំណាកធ្វើតេស្តជាបន្ទាន់ ចាប់ពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ នេះ តទៅរៀង​រាល់​ម៉ោងធ្វើការ និងត្រូវធ្វើចត្តាឡីស័កស្របតាមការណែនាំ។

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង