កំពង់ឆ្នាំង៖ ផ្ទះមួយខ្នងធ្វើអំពីឈើឫស្សី ប្រក់ស្លឹកទំហំ ០៣គុណ០៤ ម៉ែត្រ ស្ថិតនៅក្នុងភូមិកំពង់អូស សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ត្រូវបានអគ្គិភ័យឆាបឆេះខូចខាតទាំងស្រុង កាលពីវេលាម៉ោង ៩:១៥នាទីយប់ ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ ។

សមត្ថកិច្ច បានអោយដឹងថា ផ្ទះដែលត្រូវបានអគ្គិភ័យឆាបឆេះខាងលើនេះមានម្ចាស់ឈ្មោះ ប្រាក់ វុត្ថា ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅភូមិកំពង់អូស សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ។

សមត្ថកិច្ច បានអោយដឹងទៀតថា ករណីគ្រោះថ្នាក់អគ្គិភ័យនេះ បានឆេះបំផ្លាញទ្រព្យសម្បត្តិនៅក្នុងផ្ទះអស់មួយចំនួនធំ ប៉ុន្តែមិនបណ្ដាលអោយ មានគ្រោះថ្នាក់ដល់អាយុជីវិត និងទ្រព្យសម្បត្តិអ្នកជិតខាងឡើយ ។ ហើយមូលហេតុនៃការឆេះគឺបណ្ដាលមកពីការធ្វេសប្រហែស ដុតភ្លើងដាំស្លរ ហើយដើរចោល ៕