ក្រុម​ប្រឹក្សា​ខេត្តកំព​ង់ឆ្នាំង បើកកិច្ចប្រ​ជុំសាម​ញ្ញលើកទី២១ អាណ​ត្តិទី៣

  • កំពង់ឆ្នាំង ៖ កិច្ចប្រជុំសាមញ្ញលើកទី២១អាណត្តិទី៣ ក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង ត្រូវបានធ្វើឡើងកាលពីព្រឹកថ្ងៃទី៤ ខែមិនា ឆ្នាំ​២០​២១ ដោយបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ឡុង ឈុនឡៃ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​កំពង់​ឆ្នាំងនិ​ង​មាន​ការ​អញ្ជើញចូ​លរួម​ពី​​សំណាក់ឯកឧត្តម លោកជំទាវ ជាសមាជិក​សមាជិកា​ក្រុមប្រឹក្សាខេត្ត អភិបាល​រង នៃគណអភិបាលខេត្ត ព្រមទាំង​ថ្នាក់ដឹក​នាំ​មន្ទីរ មន្រ្តី​ជំនាញ តាមមន្ទីរអង្គភាពជុំ​វិញខេ​ត្តផង​ដែរ ។ កិច្ចប្រជុំក្រុមប្រឹក្សានាពេលនេះ​ធ្វើឡើង ដើម្បីពិនិត្យ និង ឆ្លងរបាយការ​ណ៍​សមិទ្ធផ​លសកម្មភាពការងាររបស់រដ្ឋបាលខេត្តកំពង់​ឆ្នាំង​ដែលស​ម្រេចបាននាខែកន្លងមក ។

    ឯកឧត្តម អម សុភា អភិបាលរងខេកត្តកំពង់ឆ្នាំង តំណាងឯកឧត្តមឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នំាង បានឲ្យដឹង​ថា នៅ​ក្នុង​រយៈ​ពេលកន្លងមកនេះ អាជ្ញាធរ មន្រ្តីជំនាញ គ្រប់លំដាប់ថា្នក់បានយកចិត្តក្នុងដំណើរការនៃការអភិវឌ្ឍន៍របស់ខេត្ត នៅតាម​បណ្តា​ល​​មូលដ្ឋានរៀងខ្លួន ធ្វើឲ្យខេត្តមានការរីកចំរើនជាបន្តបន្ទាប់ផងដែរ ។

    ឯកឧត្តមអភិបាលរងខេត្ត បានបញ្ជាក់ទៀត​ថា ដើម្បីធានាបាននីវសុវត្ថិភាពសុខមាលភាពជូនប្រជាពលរដ្ឋក្នុងបរិបទ​នៃជំងឺ​កូវីដ​១៩​នេះ អាជ្ញាធរគ្រប់មូលដ្ឋានបានចុះធ្វើការផ្សព្វផ្សាយពង្រឹងការអនុវត្តនូវវិធានការអនាម័យ របស់ក្រសួងសុខាភិបាលដើម្បីទប់
    ស្កាត់​ការរីក​រាលដាលនៃជំងឺកូវីដ១៩ ។

    ជាមួយគ្នានោះ ឯកឧត្តម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង បានកោតសរសើរ និង វាយតម្លៃខ្ពស់​ចំពោះ​លទ្ធផ​ល​ស​កម្មភា​ពការងាររបស់គណអភិបាលខេត្ត កងកំលាំងមានសមត្តកិច្ច មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ដែលបានរួមស​ហការគ្នា ក្នុងការ​ក​សា​ងនិងអភិវឌ្ឍន៍ខេត្ត ដែលធ្វើអោយខេត្តកំពង់ឆ្នាំង មានការអភិវឌ្ឍន៍លើគ្រប់វិស័យ ។ ធ្វើអោយប្រជាពលរដ្ឋមានជីវភាព​ប្រសើរ​ឡើង​ថែម​ទៀត ឆ្លើយតបនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ។

    ឯកឧត្តម ឡុង ឈុនឡៃ បានបញ្ជាក់ថា បើទោះបីស្ថិតនៅក្នុងបរិបទ នៃការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ក៏​ដោយ​ខេត្ត​កំពង់​ឆ្នាំង​នៅ​តែ​បន្តអភិវឌ្ឍន៍លើគ្រប់វិស័យ ប៉ុន្តែតម្រូវការ និងសំណូមពររបស់ប្រជាពលរដ្ឋនៅតែមាន ដែលទាមទារឲ្យអាជ្ញាធរ​ខេត្ត មន្រ្តី​ជំ​នា​ញ​បន្តចូលរួមដោះរាល់បញ្ហាប្រឈមដែលកើតឡើងនៅក្នុងមូលដ្ឋាន ពិសេសគឺការផ្តល់សេវាសាធារណៈ​ប្រកប​ដោយ​ប្រសិទ្ធ​ភា​ព​ខ្ពស់ និង ពង្រឹងការអនុវត្តគោលនយោភូមិឃុំមានសុវត្ថិភាព។ ជាមួយនេះក៏ត្រូវបង្កើនការផ្សព្វផ្សាយ និងតាមដានយ៉ាងយក​ចិត្ត​ទុក​ដាក់នៅតាមសហគមន៍ មូលដ្ឋានរបស់ខ្លួនក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ​១៩ អោយមានប្រសិទ្ធិភាព ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង