មន្ទីរ​ព័ត៌​មាន​ខេត្ត​កំ​ពង់​ឆ្នាំង​ប្រារព្ធ​ខួប​អនុស្សាវរីយ៍​លើក​ទី​១០៩​ ទិវា​នារី​អន្តរជាតិ​៨មិ​នា​

  • កំពង់ឆ្នាំង៖ មន្ទីរព័តមានខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី៣ ខែមិនា ឆ្នាំ២០២០នេះ បានរៀបចំប្រារព្វខួបអនុស្សាវរីយលើកទី១០៩ ទិវានារីអន្តរជាតិ ៨មិនា ក្រោមប្រធានបទ «មានសន្តិភាព មានការលើកកម្ពស់យេនឌ័រ » ក្រោមអធិបតីភាព ឯកឧត្តមម៉ម ឈឿម ទីប្រឹក្សាក្រសួងព័ត៌មាននិងជាប្រធានមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង ។

    លោកស្រី កែវ សេងសុចិន្តា អនុប្រធានការិយាល័យវិទ្យុ តំណាងអោយនារីនៃមន្ទីរព័ត៌មានខេត្ត បានអោយដឹងថា មន្ទីរ​ព័តមាន​​ខេត្តកំពង់ឆ្នាំង ស្រ្តីដែលបានបម្រើការងារលើវិស័យព័តមាន មានចំនួន១៧រូប ក្រៅពីនោះ​ក៏មាន​ស្រ្តី​ដែល​បម្រើ​ការ​អោយ​វិស័យ​ព័ត៌មានឯកជនផងដែរ ។ នៅលើវិស័យព័ត៌មានដូចជា ពិធីការនី អ្នកបច្ចេកទេស អ្នកយកព័តមាន អ្នកតែង​និពន្ធ​អត្ថបទ​ព័តមាន និង បញ្ចូលសម្លេង ដែលធ្វើការផ្សព្វផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋមានវិទ្យុជាតិរបស់ខេត្ត និង ទូរទស្សន៍​របស់​ខេត្ត​ផងដែរ ។

     

    លោកស្រីបន្តថា តាមរយៈនៃសកម្មភាពទាំងនេះបានធ្វើការផ្សព្វផ្សាយដល់សាធារណៈជន បានយល់ដឹងអំពីតម្លៃរបស់ស្រ្តី តាមរយះនាទីអប់រំ វប្បធម៌ និង ព័តមានផងដែរ ។

    ឯកឧត្តម ម៉ម ឈឿម ប្រធានមន្ទីរព័តមាន និង ជាទីប្រឹក្សានៃក្រសួងព័ត៌មាន បានមានប្រសាសន៍ដោយលើកឡើងថា ស្រ្តីនៅ​ក្នុងវិស័យ​ព័ត៌មានគឺពិតជាមានសារៈសំខាន់ មិនអាចខ្វះបាន ដែលជាដៃគូ ដ៏ប៉ិនប្រសព្វ ក្នុងការជម្រុញ​អភិវឌ្ឍន៍​អោយវិស័យ​ព័ត៌មាន​បានកាន់តែប្រសិទ្ធភាពទ្វេរឡើងផងដែរ ។ ហើយចំពោះប្រធានបទនាឆ្នាំនេះ « មានសន្តិភាព មានការលើកកម្ពស់​​យេនឌ័រ » ក្នុងគោលបំណងបន្តរំលេចពីតម្លៃនៃសន្តិភាព និង អរគុណសន្តិភាព ដែលបាន​ប្រែក្លាយ​ប្រទេស​កម្ពុជា​ពីគំនរ​ផេះ​ផង់ បែកបាក់ជាតិ និងបែងចែកទឹកដី ទៅជាទឹកដីប្រកបដោយសន្តិភាព ស្ថិរភាព សេរីភាព ប្រជាធិបតេយ្យ នីតិរដ្ឋ និងកំពុង​អភិវឌ្ឍន៍លើគ្រប់វិស័យ ព្រមទាំងមានការចូលរួមដោយស្មើភាព និង ស្មើសិទ្ធិជាមួយបណ្តាប្រទេសនានា ទាំងក្នុងតំបន់ និង​សកលលោក។

    ឯកឧត្តមប្រធានមន្ទីរ បានបញ្ជាក់ថា ការលើកកម្ពស់សមភាពយេនឌ័រ ជាពិសេស វប្បធម៌អហិង្សាដែលរាជរដ្ឋាភិបាល បាន​នឹង​កំពុង​គាំទ្រជំរុញ ឱ្យមានការចូលរួមពីគ្រប់ស្ថាប័ន រួមទំាងបុរសទាំងស្រ្តី ដើម្បីវឌ្ឍនភាពសង្គមឆ្ពោះទៅលើកកម្ពស់សិទ្ធិ ស្ថាន​ភាព​ ជីវភាព ឋានៈ តួនាទីរបស់ស្ត្រី ក៏ដូចជាសុខុមាលភាពសង្គម ដោយធ្វើការទប់ស្កាត់ និងកាត់បន្ថយអំពើហិង្សា ព្រមទាំង​ដោះ​ស្រាយជម្លោះនានាដោយសន្តិវិធី។

    ឯកឧត្តម ម៉ម ឈឿម បានណែនាំដល់ស្រ្តីដែលបម្រើការងារ លើវិស័យព័ត៌មាន ត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនបន្ថែមទៀត ក្នុងការចូលរួមកិច្ចការងារ សង្គមជាតិ និងធ្វើយ៉ាងណាឱ្យក្លាយខ្លួនជាអ្នកផ្តល់ព័ត៌មានពិត​ប្រាកដ ដល់សាធារណជន អោយ​បាន​យល់ដឹងកាន់តែច្បាស់ រាល់បញ្ហាវិជ្ជមាន និង អវិជ្ជមាន នៅក្នុងសង្គម​ពិសេសគឺលុប​បំបាត់​ទាំងស្រុងរាល់​ព័ត៌មាន​ក្លែង​ក្លាយ​ ៕

     

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង