បញ្ជាការដ្ឋានកងទ័ពជើងគោកនៃកង យោធពលខេមរភូមិន្ទ និងបញ្ជាការដ្ឋានកងទ័ពការពារព្រំដែន ក្រសួងការពារប្រទេសនៃសាធារណរដ្ឋសង្គមនិយមវៀតណាម នាថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២១ បានចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការការពារព្រំដែនគោកជាមួយគ្នា។ ពិធីចុះហត្ថលេខាលើអនុស្សាសារណៈនេះបានធ្វើឡើងនៅទីបញ្ជាការកង ទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ ។
អនុស្សារណៈនៃការយោគយល់នេះ មានគោលបំណងក្នុងការពង្រឹង និងលើកកំពស់បន្ថែមទៀតនូវលទ្ធផលការងារសហការគ្រប់គ្រង ការពារព្រំដែនរួម និងរួមគ្នារក្សានូវសន្តិសុខ សណ្តាប់ធ្នាប់ កសាងព្រំដែនគោក នៃប្រទេសទាំងពីរ កម្ពុជា វៀតណាម ឱ្យទទួលបាននូវសុខសន្តិភាព មិត្តភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍។
ឧត្តមសេនីយ៍ឯក មេបញ្ជាការ កងទ័ពជើងគោក ក៏បានយកឱកាសនេះជូនពរដល់ថ្នាក់ដឹកនាំ កងទ័ព និងប្រជាជនវៀតណាម ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាម ដែលខិតជិតមកដល់នាពេលខាងមុខនេះ៕













