ឯកឧត្ដម ជា វ៉ាន់ដេត ​ត្រូវ​បាន​ចាត់​តាំង​ឲ្យ​ធ្វើជាអនុប្រធាន​​ក្រុម​​ការងារ​​គណបក្ស​ប្រជា​ជន​កម្ពុជា​ចុះ​មូលដ្ឋាន​ខេត្តកំពង់​​ឆ្នាំង​

  • ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្រ្ដីក្រសួងប្រៃសណីយ៍ និងទូរគម​នាគម​ន៍​ ត្រូវបានគណៈអចិន្រ្តៃយ៍នៃគណកម្មាធិការកណ្តាល​គណបក្ស​ប្រជា​ជន​កម្ពុជា សម្រេចចាត់តាំងអោយធ្វើជាអនុប្រធាន​ក្រុម​ការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង បន្ថែមលើ​ភារកិច្ច ជាអនុប្រធាន​ក្រុម​ការងារ​​គណបក្សចុះមូលដ្ឋានខេត្តតាកែវ។ នេះបើយោងតាមសម្រេចស្តីពីការចាត់តាំងអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន​ខេត្តកំពង់ឆ្នាំង របស់គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា កាលពី ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០។

    ដោយឡែក នៅក្នុងសេចក្តីសម្រេចស្ដីពីការតែងតាំង និងសម្រួលភារកិច្ចក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង ដែលចុះហត្ថលេខា​ដោយសម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី៣០ ខែ​មេសា ក្រៅពីជាអនុប្រធាន​ក្រុម​ការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង ឯកឧត្ដម ជា វ៉ាន់ដេត ក៏ត្រូវតែងតាំងទអោយទទួលភារកិច្ច​បន្ថែម​ជា​ប្រធាន​ក្រុម​ការងារគណបក្សចុះមូលដ្ឋាន ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ផងដែរ៕

    គួរបញ្ជាក់ថា ឯកឧត្ដម ជា វ៉ាន់ដេត ត្រូវបានព្រះមហាក្សត្រ នរោត្ដម សីហមុនី ឡាយព្រះហស្ដ​លេខា​តែងតាំង ជារដ្ឋមន្រ្ដីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ តាមការស្នើសុំរបស់សម្តេចអគ្គមហា​សេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃ​ព្រះរាជាណាចក្រកម្ពុជា ។ មុននឹងក្លាយជារដ្ឋមន្រ្ដីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ឯកឧត្ដម ជា វ៉ាន់ដេត ក៏ធ្លាប់ធ្វើជាសាស្រ្ដាចារ្យ ទីប្រឹក្សា និងនាយកខុទ្ទកាល័យ ព្រមទាំង​តំណាង​រាស្រ្ដ ផងដែរ។

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង