ខេត្ត​កំពង់​ឆ្នាំង​រក​ឃើញ​អ្នក​វិជ្ជ​មាន​កូវិដ​.១៩​ ម្នាក់​ទៀត​ហើយ​ ជា​ជន​ជាតិ​វៀត​ណាម នៅ​ឃុំ​ឆ្នុក​ទ្រូ​ ស្រុក​បរិ​បូរណ៍​

  • កំពង់ឆ្នាំង ៖ ខេត្តកំពង់ឆ្នាំងរកឃើញអ្នកវិជ្ជមានកូវិដ.១៩ ម្នាក់ទៀតហើយ ជាជនជាតិវៀតណាម នៅឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៍ ។

    លោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន បានឲ្យដឹងថា ស្រ្តីជនជាតិវៀតណាមដែលមានវិជ្ជមានកូវិដ.១៩ មានឈ្មោះជិត ធីហឹង អាយុ២៧ឆ្នាំ ។ ស្ត្រីរូបនេះមកពីច្បារអំពៅ រាជធានីភ្នំពេញ មកលេងក្រុមគ្រួសារ នៅឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៍ ។

    លោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា នៅពេលនេះ ក្រុមការងារកំពុងស្រាវជ្រាវរកអ្នកដែលពាក់ព័ន្ធយកមកធ្វើសំណាកនិងដាក់ឲ្យធ្វើចត្តាឡីស័ក ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង