ខេត្តបន្ទាយមានជ័យ :ថ្ងៃ ទី៣០ ខែឧសភា ឆ្នាំ ២០២១ ឯកឧត្ដម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន តំណាងរាស្រ្ត ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អមដំណេីរដោយថ្នាក់ដឹកនាំក្រុមការងារពីថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងមូលដ្ឋានបានអញ្ជេីញនាំយកទេយ្យទាន ទេយ្យវត្ថុទៅវេរប្រគេនដល់ព្រះសង្ឃនៅវត្តវត្តវេឡុនោទ្យានារាម ស្ថិតស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។

ក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានមានប្រសាសន៍ពាំនាំការសាកសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំកំពូលៗរបស់ជាតិ ដែលតែងតែនឹករលឹកគិតគូរពីជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋយេីងទាំងអស់គ្នា។

ក្នុងឱកាសនោះដែ រ ឯកឧត្ដម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានមានប្រសាសន៍បន្តដោយសម្តែងនូវសមានចិត្តរីករាយថ្លែងអំណរគុណដល់បងប្អូនយេីងទាំងអស់គ្នាដែលចូលរួមជាមួយរាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោបន្តរក្សាបាននូវសុខសន្តិភាព រក្សាបាននូវសុខសន្តិភាពដែលជាគ្រឹះសម្រាប់ការអភិវឌ្ឍប្រទេសជាតិ រួមគ្នាអនុវត្តវិធាន៣ការពារ បីកុំ ប្រឆាំងជំងឺកូវីដ-១៩ និងទិសស្លោកបីកុំ មួយរាយការណ៍ ប្រឆាំងគ្រឿងញៀន ដេីម្បីសហគមន៍មានសុវត្ថិភាពនិងភាពសុខសាន្តដល់យេីង ក្រុមគ្រួសារ យេីង។

ជាមួយគ្នានេះ ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានមានប្រសាសន៍បន្តដោយថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋយេីងទាំងអស់សូមថែរក្សាសុខភាពដោយបន្តចូលរួមជាមួយរាជរដ្ឋាភិបាល ក្រសួងសុខាភិបាលអនុវត្តនូវវិធាននានាដេីម្បីបង្ការ កាត់ផ្តាច់ការរីករាលដាលជំងឺកូវីដ-១៩ ហេីយខិតខំបង្កបង្កេីនផលកសិកម្មសម្រាប់បំពេញសេចក្តីត្រូវការប្រចាំថ្ងៃ ក្នុងគ្រួសារ ក្នុកាល:ទេស:កម្ពុជា រួមគ្នាជាមួយពិភពលោកប្រឆាំងកូវីដ-១៩ ។

ទេយ្យទាន ទេយ្យវត្ថុ ដែលកេីតចេញពីសទ្ធាជ្រះថ្លារបស់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និងលោកជំទាវ ឧកញ៉ាអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភ ម៉ៅ ម៉ាល័យ វេរប្រគេនព្រះសង្ឍនាឱកាសនោះមាន:អង្ករ ១តោន ទឹកសុទ្ធ២០កេស ទឹកត្រី២០យួរ ទឹកស៊ីអីវ២០យួរ ត្រីខ២០យួរ ទឹកក្រូច២០កេស មី២០កេស។











