នគរ​បាល​ខេត្តកំពង់ឆ្នាំង ​ចាប់ខ្លួន​អ្នក​ជួញដូរ​និង​​ប្រើប្រាស់គ្រឿង​ធាតុញៀន​២នាក់ ​​បញ្ជូន​ទៅ​តុលា​ការ​

  • កំពង់ឆ្នាំង៖ អនុវត្តតាមបទបញ្ជា របស់លោកឧត្តមសេនីយ៍ទោខូវ លី ស្នងការ នគរបាលខេត្តកំពង់ឆ្នាំង និង មានការសម្រប​សម្រួល​នីតិ​​វិ​ធី​​ពី​ឯកឧត្តម ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តនៅថ្ងៃទី១៥​ ខែកុម្ភ: ឆ្នាំ២០២១ កម្លាំង​ជំនាញការិយាល័យ​ប្រឆាំងគ្រឿងញៀនខេត្ត ដឹក​នាំ​​ដោយ​​លោកអនុសេនីយ៍ឯក គឹម សាន ជានាយរងការិយាល័យ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងកំពង់​​ឆ្នាំង ចុះបង្ក្រាប​ករ​​ណី​​សមគំនិត ជួញដូរ និងប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចក្នុងភូមិទួលក្រឡាញ់ សង្កាត់ ក្រុង.ខេត្តកំពង់ឆ្នាំង ។

    លោកវរសេនីយ៍ឯក ហ៊ុល វាសនា ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ជាលទ្ធផល​ក្នុងប្រតិបត្តិការ​ណ៍នេះ​​កម្លាំង​​សមត្ថកិច្ច​​​ឃា​ត់​ខ្លួនជ​នសង្ស័យ២នាក់។ ក្នុងនោះម្នាក់ឈ្មោះម៉ក់ វណ្ណា ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត រស់នៅភូមិកំពង់អុស សង្កាត់​ផ្សារឆ្នាំង ក្រុង . ខេត្តកំពង់ឆ្នាំង ។ និង ម្នាក់ទៀតឈ្មោះ ឈួន ឧត្តម ភេទប្រុស អាយុ៤១​ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត​ប្រាកដ រស់​​នៅ​​​ភូមិត្រពាំងចិក្សា សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។

    លោកស្នងការរង បានឲ្យដឹងទៀតថា ក្នុងពេល​ឃាត់​ខ្លួនជន​សង្ស័យ សមត្ថកិច្ចដកហូតបាន​វត្ថុតាងមួយ​ចំនួនមាន ថ្នាំញៀន ​១កញ្ចប់ (០,​២​០​​g),ទូរសព្ឌ័(Nចុចពឹល) ០១គ្រឿង និង ឧបករណ៍ជក់មួយចំនួនទៀត។

    ជនសង្ស័យរូមជាមួយ​វត្ថុតាង ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំ​បូងខេត្តកំពង់ឆ្នាំង ដើម្បីចាត់ការ​បន្តតាមនិតិវិធី ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង