បានទទួល ស្គាល់រួចមកហើយ នូវភាពលេចធ្លោរបស់ អ្នកគ្រូ រួយ ដ៍មានប្រជាប្រិយល្បីទាំងវិជ្ជារកសុី និងភាពជាមនុស្សធម៌។ ទង្វើរបស់ អ្នកគ្រូ បង្ហាញចិត្ត បុណ្យជួយជនទីទ័ល បានត្រូវគេ លើកសរសើរ ហើយក្លាយជាតារាលេចធ្លោ ម្នាក់នៅលើ អនឡាញយ៉ាងខ្លាំង។ រូបភាព វីដេអូ មួយដែល បានផុសនៅលើផេក ម៉ែ រួយ បានចេញទៅ សួរសុខ ទុក្ខអ្នកមានគុណភ្ជាប់ជាមួយសម្ភារៈ មួយចំនួន ថែមទៀត។ កាយវិការញញឹមដាក់គ្នា បង្ហាញអំពីសុខ សុភមង្គលហើយពិតជារូបភាពមួយបង្ហាញថា កូនល្អពេលមានបានមិនត្រូវមើលរំលងអ្នកមានគុណឡើយ។អ្នកគ្រូរួយដែលជាម្ចាស់ក្រុមហ៊ុនគ្រឿងសម្អាង Rouy infinity Co.,ltd ដ៏ធំនៅប្រទេសកម្ពុជា បានទិញនៅកាដូរជូនដល់ម្តាយ និងជីដូនរបស់គាត់ ដេីម្បិ អ្នកមានគុណសប្បាយចិត្ត ព្រោះកន្លងមក30ឆ្នាំហេីយ ដែលម្តាយនិងយាយរបស់គ្រូ រួយហត់ នឿយ ខ្លាំងស្រក់ញេីសឈាម បីបាច់ចិញ្ចឹមគ្រួរសារ។ ក្រោយពេលឱពុក គ្រូរួយបាន ចែកឋានចោលទៅ ម្តាយគ្រូរួយ បាន សម្រេចចិត្តទៅសុីឈ្នួលគេនៅប្រទេសថៃដេីម្បីរកថវិការខ្លះៗចិញ្ចឹមកូន6នាក់ ចំនែកជីដូនវិញធ្វេីស្រែចំការបន្ថែមរកលុយ អោយចៅទាំង6នាក់ទៅរៀន។ ថ្ងៃនេះម៉ោងនេះម្តាយនិងជីដូន របស់គ្រូរួយលែងលំបាកទៀតហេីយ ដោយសារគ្រូរួយបានផ្លាស់ប្តូរជិវិតយ៉ាងលឿន គ្រូរួយ ទំនុកបំរុងគ្រប់យ៉ាង ផ្តល់ភាពកក់ក្តៅនិងលេីកទឹកចិត្តដល់លោកមានគុណ ដេីម្បីតបស្នងសងគុណលោកមានគុណទាំងពីរ ។ កាដូររួមមានខ្សែរកមាស ជញ្ជៀនពេជ្យ និង ខ្សែរដៃពេជ្យជូនទៅដល់លោកមានគុណទាំងពីរ។
គ្រូរួយ និយាយថាការសំណឹកដឹងបុណ្យគុណនិងជួយអោយមនុស្សរីកចំរេីន ជិវិតជួបតែក្តីសុខ ជិវិតជោគជ័យនិងស្តុកស្តម្ភយ៉ាងពិតប្រាកដ?។ អ្វីដែល ត្រូវដឹង រាល់ខែ គ្រូរួយមានប្រាក់ខែជូន ម៉ែ និងជីដូនមួយខែ ជាងមួយពាន់ដុល្លារនិងប្រាប់បន្ថែម សំរាប់ធ្វេីបុណ្យសរុបក្នុងមួយខែមិនក្រោម៣ពាន់ដុល្លារឡេីយ។