ថ្នាក់​ដឹក​នាំ និង​បុគ្គលិក​នៃវិទ្យុម៉ាយ​អេហ្វ​អឹម គោរព​ជូនពរ ​ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាល​ខេត្តកំពង់​ឆ្នាំង ក្នុងឱកាសបុណ្យ​ចូលឆ្នាំ​ថ្មីប្រពៃណីជាតិ​ខ្មែរ

  • នៅក្នុងឱកាសដ៏ឧដុង្គឧត្តមនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ដែលនឹងប្រារព្ធ​ឡើង​នៅ​ថ្ងៃទី​១៣ ​ខែមេសា ឆ្នាំ២០២០  យើងខ្ញុំជាថ្នាក់ដឹកនាំ និងបុគ្គលិកនៃវិទ្យុម៉ាយអេហ្វអឹមខេត្តកំពង់ឆ្នាំង សូមលំឱនកាយសម្តែង​នូវ​មនោ​សញ្ចេតនា​គោរពស្រឡាញ់ និង​សូម​បួង​សួងវត្ថុស័ក្តសិទ្ធក្នុងលោក ទេវតាឆ្នាំថ្មី ឆ្នាំជូត ព្រះនាម គោរាគៈទេវី សូមយាង​តាមប្រោះព្រំ ថែរក្សា ប្រសិទ្ធពរជ័យ​វិបុល​សុខ​មហាប្រសើរ គោរពជូនចំពោះ ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្ត​កំពង់​ឆ្នាំង សូម​ប្រកបនូវសុខភាព​ល្អបរិបូរណ៍ បញ្ញាញាណភ្លឺថ្លា ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការដឹកនាំរដ្ឋបាល​ខេត្តកំពង់​ឆ្នាំង​ ឆ្ពោះទៅរកការអភិវឌ្ឍ​ប្រកប​ដោយ​និរន្តរភាព និងរុងរឿងជានិច្ចនិរន្តរ៍។

    សូម ឯកឧត្តម និងលោកជំទាវ ព្រមទាំងបុត្រាបុត្រី ប្រកបនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀង​ឃ្លាត​ឡើយ​៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង