កំពង់ឆ្នាំង៖ កម្លាំងជំនាញគ្រឿងញៀននៃឣធិការរដ្ឋាននគរបាលស្រុកសាមគ្គីមានជ័យ សហការជាមួយកំលាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្តកំពង់ឆ្នាំង កាលពីនៅថ្ងៃទី១៤ វិច្ឆិកា ២០២០ វេលាម៉ោង១៧:៣០នាទី បានឃាត់ខ្លួនជនសង្ស័យម្នាក់នៅចំណុចទំនប់ទឹកយុទ្ធសាស្រ្តស្ថិតក្នុងភូមិស្វាយពក ស្រុកសាមគ្គីមានជ័យ ជាមួយនឹងគ្រឿងញៀន ចំនួន៧ កញ្ចប់តូច។
នគរបាល បានអោយដឹងថា ជនសង្ស័យខាងលើមានឈ្មោះ គុំ ឌីកូ ភេទប្រុស ឣាយុ ២៧ឆ្នាំ រស់នៅភូមិស្វាយពក ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
នគរបាល បានអោយដឹងទៀត ថាពេលឃាត់ខ្លួនកម្លាំងនគរបាល ដកហូតបាន ថ្នាំញៀនចំនួន ៧ កញ្ចប់តូច។