ឯក​ឧត្តម​​​​​ ឈួរ ច័ន្ទឌឿន​ ៖ការ​ចូល​រួម​របស់​សប្បុរស​ជន​ជា​បេ​ស​ក​កម្ម​ចាំ​បាច់​ក្នុង​ការ​ទ្រ​ទ្រង់​សកម្មភាព​មនុស្ស​ធម៌​ជួយ​ដល់​ជន​ងាយ​រង​គ្រោះ​

  • កំពង់ឆ្នាំង ៖ ប្រធានកិត្តិយសគណកម្មាធិការសាខាកាកបាទក្រហកម្ពុជា ខេត្តកំពង់ឆ្នាំង ឯកឧត្តម ឈួរ ច័ន្ទឌឿន បានលើកឡើងថា ការចូលរួមរបស់សប្បុរសជន ជាកត្តាដ៏សំខាន់សម្រាប់ទ្រទ្រង់សកម្មភាពមនុស្សធម៌ ជួយដល់ជនងាយរងគ្រោះ ។

    ការលើកឡើងរបស់ឯកឧត្តម នៅក្នុងកិច្ចប្រជុំមួយ កាលពីព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ ដើម្បីត្រៀមទទួលអំណោយពីសប្បុរសជន និង អបអសាទរទិវាកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ខួបលើកទី១៥៨ ។

    ឯកឧត្តមបានបញ្ជាក់ទៀតថា ការចែករំលែកនូវសម្ភារៈ ថវិកា របស់សប្បុរសជន ទោះតិចក្តី ច្រើនក្តី ប៉ុន្តែមានតម្លៃ ដ៏មហា
    សាល និង ជ្រាលជ្រៅបំផុត ដើម្បីឲ្យសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង បានបន្តបេសកកម្មជួយដល់គ្រួសារ ប្រ
    ជាពលរដ្ឋ ដែលរងគ្រោះដោយសារគ្រោះធម្មជាតិផ្សេងៗបានទាន់ពេលវេលា ។

    ឯកឧត្តម ឈួរ ច័ន្ទឌឿន បានឲ្យដឹងទៀតថា នៅឆ្នាំ២០២១នេះ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ខួបលើក ទី១៥៨ នឹងធ្វើឡើងក្រោមប្រធានបទ “ទាំងអស់គ្នារួមជាមួយកាកបាទក្រហមកម្ពុជា ប្រយុទ្ធនឹងជំងឺកូវីដ-១៩ និង កសាងភាពធន់របស់សង្គមជាតិ ” ។ ប៉ុន្តែដោយសារស្ថានភាពនៃការរីករាលដាលនៃជំងឺកូវីដ១៩នោះ ខេត្តកំពង់ឆ្នាំង មិនមានរៀបចំពិធីដូចឆ្នាំកន្លងមកនោះទេ ប៉ុន្តែនៅតែបន្តទទួលអំណោយរបស់សប្បុរសជនពីគ្រប់ទិសទី សម្រាប់ទ្រទ្រង់នូវសកម្មភាពមនុស្សធម៌ក្នុងខេត្តកំពង់ឆ្នាំង ។ ហើយដើម្បីកៀងគរនូវមូលនិធិឲ្យបានច្រើននោះ នៅគ្រប់ស្ថាប័ននៅក្នុងខេត្ត និង នៅតាមបណ្តាស្រុក ត្រូវធ្វើការផ្សព្វផ្សាយឲ្យបានទូលំទូលាយដល់សប្បុរជនទូទៅ ទាំងនៅក្នុងខេត្ត និងក្រៅខេត្ត ។

    ឯកឧត្តម អម សុភា ប្រធានគណកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា កន្លងមកការចូលរួមឆ្លើយតបសកម្មភាពមនុស្សធម៌ជួយជនរងគ្រោះ ធ្វើឡើងបានទាន់ពេលវេលាក្នុងកាជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះធម្មជាតិ និង ប្រជាពលរដ្ឋដែលងាយរគ្រោះ ។ ហើយនៅក្នុងបរិបទការរីករាលដាល នៃជំងឺកូវីដ១៩នេះ សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង តែងតែបានធ្វើសកម្មភាពជាប្រចាំក្នុងការអប់រំ ផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋ អំពីអនាម័យ និង វិធានការនានារបស់ក្រសួងសុខាភិបាល និង រាជរដ្ឋាភិបាល ក្នុងការចូលរួមទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ១៩ ។ ចំពោះការងារស្វែងរកមូលនិធិទ្រទ្រង់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង តែងតែបានធ្វើជាបន្តបន្ទាប់ ។ ហើយនៅចំពោះមុខនេះ ដើម្បីត្រៀមត្រៀមទទួលអំណោយពីសប្បុរសជននិង អបអសាទរទិវាកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២១ខួបលើកទី១៥៨ គណកម្មាធិកាសាខា បានត្រៀលក្ខណៈ និង បានធ្វើការកាអំពាវនាវជាបន្តបន្ទាប់ដល់សប្បុរសជន និង មានសប្បរសជនខ្លះបានចូលរួមជាបណ្តើរហើយដែរ ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង