កំពង់ឆ្នាំង ៖ ជនងាយរងគ្រោះចំនួន ៣០០គ្រួសារ នៅក្នុងឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ ទទួលបានអំណោយពីអង្គការតុកកែញញឹម។ ការចែកអំណោយមនុស្សធម៌នេះ ធ្វើឡើងនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០នេះ ដោយបានការអញ្ជើញចូលរួមពីឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង។
អំណោយដែលត្រូវផ្តល់ជូនប្រជាពលរដ្ឋ ទាំង៣០០គ្រួសារនេះ រៀបចំដោយអង្គការតុកកែ ក្នុងមួយគ្រួសារទទួលបាន អង្ករ២៥គីឡូក្រាម, បន្លែ១គីឡូ,ត្រី១គីឡូក្រាម, សាច់ជ្រូក៧ខាំ, ទឹកត្រី២ដប, ទឹកស៊ីអ៊ីវ២ដប, ស្កសរ១គីឡូក្រាម, អំបិលអុីយ៉ូត១គីឡូក្រាម, ខ្ទឹមស១គីឡូក្រាម, ប្រេងឆា១លីត្រ និង ទឹកសណ្តែក១យួរ ៕